ភ្នំពេញ : សារលិខិតអបអរសាទរ សូមគោរពជូន
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរ
ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំបាទសូមសម្ដែងនូវមនោសញ្ចេតនាសោមនស្សរីករាយឥតឧបមា និងចូលរួមអបអឧរសាទរយ៉ាង ក្លៀវក្លាបំផុតជូនចំពោះ សម្តេចអគ្គមហាបវវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូបានដាក់បញ្ចូល រមណីដ្ឋានប្រាសាទ កោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំលើកទី៤៥ នៅទីក្រុងវីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ប្រកបដោយជោគជ័យ។
ការពិនិត្យនិងអនុម័តជាឯកច្ឆ័នចុះបញ្ជី រមណីដ្ឋានប្រាសាទកោះកេរ នៅក្នុងបេតិកភណ្ឌពិភពលោក នៅពេលនេះ បន្ទាប់ពីកម្ពុជាបានស្នើទៅអង្គការយូណេស្កូតាំងពីឆ្នាំ២០១៨មកម្ល៉េះ តាមរយៈក្រសួងវប្បធម៌និងវិចិត្រឪឪឧ សិល្បៈ។ ប្រការនេះបានបង្ហាញពីការទទួលស្គាល់នូវតម្លៃលេចធ្លោជាសកលតាមរយៈលក្ខណៈវិនិច្ឆ័យទី២ និងទី៤ព្រមទាំង ទទួលស្គាល់ថា រមណីដ្ឋានប្រាសាទកោះករ រក្សាបាននូវភាព integrity និងAuthenticity ពេញលេញដែល ជាកំពូលស្នាដៃដ៏មហស្ចារ្យនៃស្ថាបត្យកម្មខ្មែរ និងមានតម្លៃសកលដ៏ចំណាន ស្តែងចេញពីការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយអតីត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក្នុងការស្វះស្វែងនាំមកជូនប្រជាជនកម្ពុជា នូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ ភាពសុខដុមរមនា ក៏ដូចជាការដឹកនាំកសាងអភិវឌ្ឍជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស ការអភិវឌ្ឍសម្បត្តិវប្បធម៌ និងប្រពៃណី ដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជនកម្ពុជាយើងនិងជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀត។
ឆ្លៀតក្នុងឱកាសដ៏ជ័យមង្គលាភរម្យប្រពៃថ្លៃថ្លានេះផងដែរ ខ្ញុំបាទសូមលើកហត្ថបួងសួងដល់ ទេវតាថែរក្សា ទឹកដី នៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកប្រោះព្រំសព្ទ សាធុការគោពជូន សម្តេចអគ្គមហាបវរធិបតី និង លោកជំទាវ ព្រមទាំងបុត្រា បុត្រីជាទីស្រឡាញ់ សូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវ អភិវន្ទនកិច្ច និងសេចក្តីគោរពស្រឡាញ់បំផុតអំពីខ្ញុំបាទ៕
ដោយ : សិលា