សមាគមកីឡាបាល់ទាត់របស់ប្រទេសបានប្រកាសកាលពីថ្ងៃអាទិត្យថា លោក Guillermo Barros Schelotto ត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិប៉ារ៉ាហ្គាយ បន្ទាប់ពីការចាប់ផ្តើមដឹកនាំមិនល្អក្នុងការប្រកួតជម្រុះ World Cup នៅតំបន់អាមេរិកខាងត្បូង។
លទ្ធផលស្មើ ០–០ ជាមួយប៉េរូ និងចាញ់ ១–០ ទល់នឹងវេណេហ្ស៊ុយអេឡា ក្នុងវគ្គជម្រុះ២ក្រុមសម្រាប់វគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០២៦ បានធ្វើឱ្យគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបាត់បង់ការងាររបស់គាត់បន្ទាប់ពីដឹកនាំអស់រយៈពេលជិត២ឆ្នាំ។
សេចក្តីថ្លែងការណ៍មួយពីសហព័ន្ធបាល់ទាត់ប្រទេសប៉ារ៉ាហ្គាយបានបង្ហាញថា “សមាគមបាល់ទាត់ប៉ារ៉ាហ្គាយទំនាក់ទំនងពីចំណុចកំពូលនៃដំណើរការដែលដឹកនាំដោយគ្រូបង្វឹកលោក Guillermo Barros Schelotto នៅប្រធានក្រុមជម្រើសជាតិប៉ារ៉ាហ្គាយ“។
លោក Barros Schelotto បានចូលកាន់ដំណែងពីមិត្តរួមជាតិលោក Eduardo Berizzo ក្នុងខែតុលា ឆ្នាំ២០២១ ហើយបានដឹកនាំក្រុមប៉ារ៉ាហ្គាយឈ្នះចំនួន៤ដងក្នុងការដឹកនាំ១៧ប្រកួត។
ប៉ារ៉ាហ្គាយដែលបានបង្ហាញខ្លួនចុងក្រោយនៅវគ្គផ្តាច់ព្រ័ត្រ World Cup នៅអាហ្វ្រិកខាងត្បូងកាលពីឆ្នាំ២០១០ បច្ចុប្បន្នកំពុងឈរនៅលេខ៦ ក្នុងការប្រកួតជម្រុះ១០ប្រទេសនៅតំបន់អាមេរិកខាងត្បូង ៕ (រូបភាព ៖ Reuters/CNA)