ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចចំរុះប្រមាណ៣៣នាក់ មធ្យោបាយដោយកាណូតចំនួន០៨គ្រឿង បន្តប្រតិបត្តិការត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាប ដោយបំផ្លាញចោលនូវឧបករណ៍(របាំងស្បៃមុង)ដែលជាវត្ថវត្ថុតាង ចាក់លែងត្រីចំរុះល្អិតមួយចំនួន និងធ្វើការអប់រំក្រុមប្រព្រិត្តបទល្មើសផងដែរ ។
ករណីសមត្ថកិច្ចសហការបង្រ្កាបឧបករណ៍ចាប់ត្រីនេះ ធ្វើឡើងនាថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចករដបជា ប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង ស្ថិតនៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានឲ្យដឹងថា លទ្ធផលៈ រុះរើ បំផ្លាញចោលនូវឧបករណ៍ចាប់ត្រី(របាំងស្បៃមុង)ចំនួន៣៣ខ្សែ ស្មើប្រវែងចំនួន៥២០០ម៉ែត្រ បង្គោលចំរឹងចំនួន៩៥០ដើម និងចាក់លែងត្រីចំរុះល្អិតៗទម្ងន់ចំនួន៣៥០គីឡូក្រាមផងដែរ និងបានធ្វើការណែនាំ អប់រំផ្ទាល់ដល់ប្រជានេសាទចំនួន១៥នាក់ថែមទៀត ៕ ដោយៈ ប៉ឹម ពិន