កាត់បន្ថយទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំ លោក ថាក់ស៊ីន នៅតែអាចត្រូវបានដោះលែងឆាប់ៗដែរឬទេ

ចែករំលែក៖

អតីត នាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចត្រូវបានដោះលែងនៅដើមខែកុម្ភៈ ឆ្នាំ 2024 ។ លោកថាក់ស៊ីនបានវិលត្រឡប់មកប្រទេសវិញកាលពីខែមុនបន្ទាប់ពីបាននិរទេសខ្លួនអស់រយៈពេល១៥ឆ្នាំ។ លោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៨ ឆ្នាំពីបទឧក្រិដ្ឋកម្មបំពានអំណាច ទំនាស់ផលប្រយោជន៍ និងការប្រព្រឹត្តខុស។

នៅយប់ដំបូងបន្ទាប់ពីត្រឡប់មកប្រទេសថៃវិញ លោកថាក់ស៊ីនបានធ្លាក់ខ្លួនឈឺ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យប៉ូលីសនៅព្រឹកថ្ងៃទី២៣ ខែសីហា ដោយឈឺទ្រូង និងលើសឈាម។ បច្ចុប្បន្នគាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។
កាលពីថ្ងៃទី១ ខែកញ្ញា កាសែត Royal Gazette បានផ្សាយថា ព្រះមហាក្សត្រ Maha Vajiralongkorn បានសម្រេចកាត់បន្ថយទោសដាក់ពន្ធនាគារអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ពី ៨ ឆ្នាំ មក ១ ឆ្នាំ។ យ៉ាងណាមិញ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters គាត់អាចនឹងត្រូវបានដោះលែងឆាប់ៗនេះ។
• ក្តៅៗ៖ ព្រះមហាក្សត្រថៃ បន្ថយទោសអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ឲ្យជាប់គុក១ឆ្នាំ
អនុប្រធាននាយកដ្ឋានអប់រំកែប្រែ លោក Sitthi Sutivong បានប្រាប់រ៉យទ័រថា “បន្ទាប់ពីអនុវត្តរយៈពេល 6 ខែ លោកថាក់ស៊ីន នឹងមានសិទ្ធិលើកលែងទោសសម្រាប់អ្នកទោសដែលមានអាយុលើសពី 70 ឆ្នាំ ឬអ្នកទោសឈឺ”។
លោក សិទ្ធី បាននិយាយថា នាយកដ្ឋានកែតម្រូវនឹងវាយតម្លៃករណីនីមួយៗ ហើយមិនមានដំណើរការស្នើសុំលើកលែងទោសជាក់លាក់ណាមួយសម្រាប់ករណីទាំងនេះទេ។ បើតាមលោក សិទ្ធី ការព្យាបាលនៅមន្ទីរពេទ្យរបស់អតីតនាយករដ្ឋមន្ត្រីគឺអាស្រ័យលើការសម្រេចចិត្តរបស់គ្រូពេទ្យជំនាញ ហើយមិនទាន់កំណត់ពេលវេលាទេ។
យោងតាមកាសែតបាងកកប៉ុស្តិ៍ មេធាវីរបស់លោកថាក់ស៊ីន គឺលោក Winyat Chartmontree បាននិយាយថា លោកថាក់ស៊ីននៅតែត្រូវពិនិត្យសុខភាពជារៀងរាល់ថ្ងៃ ដូច្នេះវាមិនប្រាកដទេថាលោកនឹងវិលចូលពន្ធនាគារវិញនោះទេ។ មេធាវីរូបនេះកំពុងពិចារណាស្នើសុំលើកលែងទោសលោក ថាក់ស៊ីន ក្រោមហេតុផលថាលោកមានជំងឺធ្ងន់ធ្ងរ និងធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រី។

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print