ខេត្តបន្ទាយមានជ័យៈ ផ្លូវបេតុងមួយខ្សែដែលឋិតក្នុងភូមិមិត្តភាពសង្កាត់ប៉ោយប៉ែត និងក្រុងប៉ោយប៉ែតកំពុងរងការខូចខាតបណ្ដើរៗ ដោយសារថយន្តដឹកខ្សាចប្រភេទ
ភ្លៅ៤និងភ្លៅ៥ដឹកលើសទំនង់បើកឆ្លងកាត់រាបសិបគ្រឿងក្នុងមួយថ្ងៃមួយថ្ងៃ ដោយគ្មានការទប់ស្កាត់ពីសំណាក់មន្រ្តីជំនាញ់ពាក់ពន្ធឫអាជ្ញាធរ។
ពលរដ្ឋប្រាប់ថា ផ្លូវខាងលើនោះមិនមែនតែរថយន្តដឹកខ្សាច់ដែលបើកឆ្លងកាត់នោះទេមានទាំងរថយន្តដឹងបេតុងលាយស្រាចធុនធ្ងន់និងរថយន្តដឹកដី ដែលបើកបរក្នុងរដូវវស្សាជាហេតុធ្វើឲ្យផ្លូវមួយខ្សែនោះរងការខូខាត ប្រេះស្រាំស្ទើរគ្រប់កន្លែង។
ពួកគាត់បន្តថា ផ្លូវក្នុងក្រុងប៉ោយប៉ែត
ក៏ដូចជាផ្លូវដែលកំពុងរងការខូចខាត
ដោយសារថយន្តដឹកខ្សាចលើសទំងន់នោះជាថវិការរបស់ពលរដ្ឋសងខាងផ្លូវ100% មិនតែប៉ុណ្ណោះនៅពេលរងការខូចខាតនិងជួសជុលឡើងវិញរួមទាំងប្រពន្ធលូក៌ត្រូវពលរដ្ឋនៅមុខផ្ទះដែលរងការខូចខាតជាអ្នកជួសជុសឡើងវិញផងដែរ។ម្យ៉ាងទៀតពួកគាត់មានការចូលរួមអភិវឌ្ឍន៌បានហើយគួរមានការទប់
ស្កាត់ មិនតែប៉ុណ្ណោះការជួសជុលផ្លូវ
រងការខូចខាតមិនត្រូវយកប្រាក់ពលរដ្ឋ ត្រូវយកកញ្ចប់ថវិការរបស់រាជរដ្ឋាភិបាលមកអភិវឌ្ឍន៍២០០លានរៀលក្នុងមួយឆ្នាំនិងជួសជុលបែជាមិនឃើញយកមកជួសជុលមករៃអង្គាសប្រាក់ពួកគាត់
ជួសជុលផ្លូវនិងសាងសង់ផ្លូវនិងប្រពន្ធលូ។
ពលរដ្ឋបញ្ជាក់ថាៈមិនគួរណាមានការបណ្ដោយឲ្យរថយន្តដឹកលើសទំងន់បើកបរគ្មានការទប់ស្កាត់នៅរដូវវស្សានោះឡើយ។
ពួកគាត់ថាបើមិនមានការទប់ស្កាត់
នៅការដឹកជញ្ជូនរថយន្តលើសទំងន់ក្នុងរដូវវស្សាឲ្យបាននោះទេគីផ្លូវផ្សេងៗទៀតនៅក្នុងក្រុងប៉ោយប៉ែតក៏រងការខូចខាតដូចផ្លូវក្នុងភូមខាងលើដែរ។
បញ្ហាផ្លូវខាងលើលោកចៅសង្កាត់ប៉ោយប៉ែតភោគ លននៅរសៀលថ្ងៃទី
១៩ ខែកញ្ញា ឆ្នាំ២០២៣នេះមានប្រសាសន៍ថាលោកកំពុងជាបរវល់ប្រជុំ៕ ដោយ៖វណ្ណា