ភ្នំពេញ ៖ នៅសាលប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជប) នាវេលាម៉ោង ៩:០០ ព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ មានការបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គជប ដើម្បីពិនិត្យ សម្រេចលើរូបភាព និងខ្លឹមសារឯកសារ ដែលត្រូវបោះពុម្ព និងវីដេអូអប់រំដែលបានផលិតរួច ដើម្បីផ្សព្វផ្សាយ និងតារាងស្ថិតិប្រជាពលរដ្ឋ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារ និងវីដេអូអប់រំម្ដងមួយៗរួចមក អង្គប្រជុំ គជ.ប បានសម្រេចដូចខាងក្រោម៖
១. កែសម្រួល និងឯកភាពជាគោលការណ៍លើខ្លឹមសារកូនសៀវភៅផ្នត់ និងស្ទីកគ័រ (Sitcker) សារអប់រំសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។
២ឯកភាពលើរូបភាព និងខ្លឹមសារស៉្បតវីដេអូអប់រំ ដែលបានផលិតរួច រួមមាន៖
ឯកភាពលើស៉្បត វីដេអូអប់រំ ចំនួន ៣រឿង ដែលមានចំណងជើងថា៖ “ប្រសិនបើខុសឈ្មោះ និងទិន្នន័យក្នុងបញ្ជីបោះឆ្នោតចុងក្រោយ”ខ្ញុំគ្រប់លក្ខខណ្ឌចុះឈ្មោះបោះឆ្នោតបានហើយបញ្ជីបោះឆ្នោតដំបូង”។
ចំពោះស៉្បតវីដេអូបែបជីវចល ចំនួន ៣ រឿង គជប បានសម្រេច៖
កែសម្រួលសំឡេងស៉្បតរឿង “ការស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការ ចុះឈ្មោះបោះឆ្នោត”
。 ឯកភាពស្អិតរឿង “ចុះឈ្មោះបោះឆ្នោតរួចឬនៅ” និងរឿងមួយទៀត ការប្តឹងតវាទៅនឹងបញ្ជីបោះឆ្នោតដំបូង”។
៣ចំពោះវីដេអូអប់រំមានរយៈពេលវែង ដែលបានផលិតរួច គជប បានសម្រេច៖
• ឯកភាពលើរូបភាព និងខ្លឹមសារវីដេអូអនុវត្តនីតិវិធីស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការ ចុះឈ្មោះបោះឆ្នោត តាមករណីជាក់ស្ដែង ឆ្នាំ២០២៣ ចំនួន ១រឿង
កាត់បន្ថយរយៈពេលវីដេអូអប់រំ “ដុកទ័រវ៉ូត (DrVote)” ឱ្យខ្លីបន្តិច ដើម្បីងាយស្រួលក្នុងការផ្សព្វផ្សាយ។
៤. កែសម្រួលតារាងស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន សម្រាប់អនុវត្តផែនការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។
យោងតាមតារាងស្ថិតិប៉ាន់ស្មានប្រជាពលរដ្ឋ ដែល គជប បានឯកភាព មានតួលេខដូចខាងក្រោម៖
ប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើង សរុបចំនួន ១០.៩៧៨.២៥៨ នាក់ ក្នុងនោះសី
ចំនួន ៥.៦៨៦.១៥៨ នាក់
ប្រជាពលរដ្ឋទើបគ្រប់ ១៨ឆ្នាំ ចំនួន ១២៣០០២ នាក់
ប្រជាពលរដ្ឋផ្លាស់ចូល ចំនួន ៥៣.៥៩៦ នាក់
ការប៉ាន់ស្មានប្រជាពលរដ្ឋត្រូវចុះឈ្មោះបោះឆ្នោត ចំនួន ២៨០.៥៩៣ នាក់ › ចំនួនអ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ចំនួន ៩៦៧១០ នាក់» ចំនួនឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ ចំនួន ៩.៧១០៦៥៥ នាក់ • ការិយាល័យបោះឆ្នោត ចំនួន ២៤.០៤២ ការិយាល័យ៕ដោយ ៖ ភារ៉ា ដង្កោ