អធិការរងខណ្ឌព្រែកព្នៅម្នាក់ធ្លាក់ពីលើអគារ the skyline នៃជាន់ទី៣៧​ បាក់សាកសព​ខ្ទេច​ពីខ្លួន​ ខណៈព្យាយាមរត់គេច​ពីសមត្ថកិច្ចបង្រ្កាបគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ អធិការរងខណ្ឌព្រែកព្នៅម្នាក់ សង្ស័យកំពុងជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នៅក្នុងបន្ទប់មួយជាន់ទី៣៧ នៃអគារស្កាយឡាញ ត្រូវបានកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបរហូតទៅដល់ជនរងគ្រោះដែលជាជនសង្ស័យបានព្យាយាមតោងបង្អួច ដើម្បីរត់គេចខ្លួន ពីកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន រហូតរបូតដៃធ្លាក់ខ្លួនមកខាងក្រោមស្លាប់ភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងការពារវេលាម៉ោង ៦ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចអគារ the skyline តាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍ពីកម្លាំងសមត្ថកិច្ច លោកអធិការរងខណ្ឌព្រែកព្នៅម្នាក់បានធ្លាក់ពីលើអគារដែលមានឈ្មោះ the skyline ជាន់ទី៣៧ បណ្ដាលឲ្យធ្លាក់មកដាច់ខ្លួនជាពីរស្លាប់ភ្លាមៗ ខណៈព្យាយាមតោងបង្អួចដើម្បីគេចខ្លួន ពីកម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសជួញដូរគ្រឿងញៀន ខណៈចុះបង្រ្កាបបទល្មើសគ្រឿងញៀននៅបន្ទប់ជនរងគ្រោះដែលធ្លាក់នោះ ដោយកម្លាំងសមត្ថកិច្ចបានស៊ើបអង្កេត និងដាក់ការសង្ស័យថា នៅបន្ទប់ជនរងគ្រោះដែលជាជនសង្ស័យ មានបទល្មើសជួញដូរ និង ប្រើប្រាស់គ្រឿងញៀន។

យោងតាមការបំភ្លឺរបស់មេសន្តិសុខ អគារ​Sky Line ឱ្យដឹងថា: នៅម៉ោងកើតហេតុខាងលើ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន បើកប្រត្តិបត្តិការបង្ក្រាបករណីគ្រឿងញៀននៅបន្ទប់កើតហេតុ។ ពេលនោះ ជនសង្ស័យ​ព្យាយាម​គេចឆ្លងតាមបង្អួចរបូតដៃធ្លាក់ទៅក្រោមបណ្ដាលឱ្យស្លាប់។

តាមប្រភពព័ត៌មានបានបញ្ជាក់ថា សពជនសង្ស័យឈ្មោះ ហឿង ភីរុណ ភេទប្រុស អាយុ​២៨ឆ្នាំ ជនជាតិខ្មែរ មានតួនាទីជាអធិការរងខណ្ឌព្រែកព្នៅ ដែលមាន​ទីលំនៅ ភូមិ​ព្រែកមហាទេព សង្កាត់​ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​។​

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេបានឮសំឡេងធ្លាក់មកខាងក្រោម រហូតបង្កការភ្ញាក់ផ្អើល នាំគ្នារត់ទៅមើល ស្រាប់តែឃើញបុរសម្នាក់ បានធ្លាក់មកដល់ដីដោយសភាពដាច់ខ្លួនជាពីរតែម្ដង ពេលនោះប្រជាពលរដ្ឋក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍នៅពេលដែលកម្លាំងសមត្ថកិច្ចបានមកដល់នៅទីតាំងកាត់ហេតុ រួចធ្វើកោសល្យវិច័យទៅលើសាកសព និងទំនាក់ទំនងឆែករកភស្តុតាង មូលហេតុនៃការធ្លាក់របស់ជនរងគ្រោះ ទើបកម្លាំងសមត្ថកិច្ចបានបញ្ជាក់ថាការធ្លាក់របស់ជនរងគ្រោះ គឺជាអំពើធ្វើអត្តឃាតខ្លួនឯងដោយលោតចុះពីលើអគារ។

...

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានយកសាកសពទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីស្វែងរកនៅក្រុមគ្រួសារយកសពទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print