ច្រឡំច្រេីនម្លេះ.! ជិះកង់បីអស់តែ៤០០០រៀល តែច្រលំបាញ់ឱ្យ៤០០០ដុល្លាអាមេរិក ឥឡូវបុរសម្នាក់កំពុងប្រកាសស្វែងរកម្ចាស់កង់បី

ចែករំលែក៖

​       ភ្នំពេញ​ ៖​ មានបុរសម្នាក់ កំពុងប្រកាសស្វែងរកម្ចាស់កងបី ក្រោយជិះអស់តម្លែ ៤ពាន់រៀល បែរជាច្រលំបាញ់អោយចំនួន ៤០០០ដុល្លារទៅវិញ ។ នេះបេីយោងតាមគណនីហ្វេសប៊ុកមានឈ្មោះថា Kong ChanEng កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញ​ បានបង្ហោះរូបភាពជាច្រើនសន្លឹកដោយភ្ជាប់ជាមួយសំណេរដែលមានខ្លឹមសារថា (បងប្អូនជួយ share រកបងប្រុសម្នាក់នេះផង ខ្ញុំច្រលំបាញ់លុយទៅគាត់ ៤,០០០$ ពេលជិះGrab Tuk tuk របស់គាត់២ ៣ថ្ងៃហើយ ទើបតែបានដឹង ជាក់ស្តែងគឺត្រូវអោយគាត់តែ ៤,០០០រៀល ទេ ។

    ជាមួយគ្នានោះ​ ម្ចាស់គណនីខាងលើ សង្ឃឹមថា គាត់បានឃើញនឹងជួយផ្ញើត្រលប់អោយរូបលោកវិញ ពេលនេះ លោកកំពុងស្វែងរក និង ទំនាក់ទំនងគាត់អត់ចូលទេ បើស្គាល់ រឺ ឃើញគាត់សូមផ្តល់ដំណឹងដល់គាត់ រឺទាក់ទងទៅលោក វិញ ផង )​ ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print