ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មុខសញ្ញាគ្រឿងញៀនចំនួន០២នាក់ត្រូវបានសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួនអនុវត្តតាមច្បាប់នៅស្រុកសំឡូត រួមនឹងវត្ថុតាងគ្រឿងញៀន និងអាវុធខ្លីមួយដេីម។
របាយការណ៍ដដែលបន្តថា កាលពីយប់ថ្ងៃទី២១ ខែកញ្ញាម្សិលមិញនេះ នៅចំណុចអូរតាទៀត ឃុំតាតោក ស្រុកសំ ឡូត ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោ សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នង ការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំកម្លាំងសហការជាមួយកម្លាំងនគរបាលស្រុកសំឡូត ដែលមានលោកវរសេនីយ៍ទោ ម៉ែន រីម ជាអធិការ បានចុះប្រតិបត្តិការ បង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ គឺឈ្មោះអៀម វីរៈ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំ នៅភូមិអដំណាក់សាន ឃុំបូរ ស្រុកភ្នំព្រឹកខេត្តបាត់ដំបង និងឈ្មោះ យ៉ិន កែវវសក្តិ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិពែទុំឃុំតាំងដូង ស្រុកបាទីខេត្តតាកែវ ។
ចំណែកវត្ថុតាងរាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៣ថង់ ទម្ងន់ ២៣៥,៥៧ក្រាម (ទាំងសំបក)
-អាវុធខ្លីចំនួន ០១ដើម បង់ចំនួន ០១គ្រាប់ចំនួន ២២គ្រាប់
-ទូរស័ព្ទដៃចំនួន ០៣គ្រឿង (ចាស់)
-រថយន្តចំនួន ០១គ្រឿង ម៉ាក HYUNDAI ពណ៌ស្វាយ ទឹកហស សេរីឆ្នាំ២០០៤ ពាក់ផ្លាកលេខ កំពង់ចាម 3B-0099 និងកាបូប ប្រាក់ ចំនួន ០១ ។
ជនសង័្សយនិងវត្ថុតាង បច្ចុប្បន្ននៅថ្ងៃទី២២ កញ្ញានេះ បាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងអនុវត្តតាមផ្លូវច្បាប់៕អរុណរះ