យានយន្ត ៦៨គ្រឿង ត្រូវបានផាកពិន័យ ខណៈមនុស្សចំនួន​ ៤នាក់ស្លាប់​ និង៩នាក់របួស​ ក្នុងករណីគ្រោះថ្នាក់ចរាចរថ្ងៃទី២២ ខែកញ្ញាម្សិលមិញនេះ​!

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា​ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ៦៨គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ ខណៈមនុស្សចំនួន​ ៤នាក់ស្លាប់​ និង៩នាក់របួស​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​ទូទាំងប្រទេស​ កាលពីថ្ងៃទី២២ ខែកញ្ញាម្សិលមិញនេះ​ ក្នុងនោះមានម៉ូតូ ៦៦គ្រឿង និងរថយន្ត ០២គ្រឿង។

លោកអ្នកនាំពាក្យ​ បានគូសបញ្ជាក់ថា​ សម្រាប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ​២០២៣ កម្លាំង​នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ២,១៣៩គ្រឿង ក្នុងនោះមានម៉ូតូ ១,៨០៥គ្រឿង និងរថយន្តគ្រប់ប្រភេទ ៣៣៤គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក និងស្រវឹងជាដើម។ ដោយឡែករថយន្តរួមមាន៖ ឆៀក និងល្មើសសញ្ញាជាដើម។

ដោយឡែក​សម្រាប់ថ្ងៃទី២២ ខែកញ្ញាម្សិលមិញនេះ​ដែរ ករណី​គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ១២លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៤នាក់ របួសចំនួន ០៩នាក់ (របួសធ្ងន់ចំនួន០៦នាក់)។ រយៈពេល ២២ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២២១លើក បណ្ដាលឱ្យមនុស្សស្លាប់ ៩៧នាក់ របួស ៣៧០នាក់ (របួសធ្ងន់ ១៨១នាក់)។

...

ជាមួយគ្នានោះ​ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print