រថយន្តអត់ពន្ធចង្កូតឆ្វេងចំនួន៩គ្រឿងទៀត​ ត្រូវ​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បន្តចុះឃាត់បាន

ចែករំលែក៖

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ​ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តចុះចាប់និងឃាត់រថយន្តអត់ពន្ធចង្កួតឆ្វេង នៅទូទាំងប្រទេសបានចំនួន៩គ្រឿងបន្ថែមទៀត​ និងបញ្ជូនទៅ​រក្សា​ទុក​នៅទីស្នាក់​ការគយ​ ដើម្បីបន្តនីតិវិធី។

សូមជម្រាបជូនថា​ រថយន្តអត់ពន្ធចង្កូតឆ្វេងចំនួន៩គ្រឿង​ ដែលមន្ត្រីជំនាញ​ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឃាត់បាន​ទាំងអស់នេះ​ មានដូចខាងក្រោម​៖

1-រថយន្តម៉ាក LEXUS RX350 ពណ៌ស ចង្កូតឆ្វេង ឆ្នាំ 2008 ពាក់ស្លាកលេខ ភ្នំពេញ 2S-7983

2-រថយន្តម៉ាក LEXUS RX330 ពណ៌ស ចង្កូតឆ្វេង ឆ្នាំ 2004 ពាក់ស្លាកលេខ ភ្នំពេញ 2AB-7687

3-រថយន្តម៉ាក LEXUS RX350 ពណ៌ស ចង្កូតឆ្វេង ឆ្នាំ 2010 ពាក់ស្លាកលេខ ភ្នំពេញ 2BE-2026

4-រថយន្តម៉ាក LEXUS RX350 ពណ៌ខ្មៅ ចង្កូតឆ្វេង ឆ្នាំ2013 ពាក់ស្លាកលេខ ភ្នំពេញ 2AI-1071

5-រថយន្តម៉ាកLEXUS RX330 ពណ៌ស ចង្កូតឆ្វេង ឆ្នាំ 2005 ពាក់ស្លាកលេខភ្នំពេញ 2AJ-3316

6-រថយន្តម៉ាក LEXUS RX400h ពណ៌ទឹកប្រាក់ ចង្កូតឆ្វេង ឆ្នាំ2006 ពាក់ស្លាកលេខ ភ្នំពេញ 2AS-9761

7-រថយន្តម៉ាក TOYOTA HIGHLANDER ពណ៌ស ចង្កូតឆ្វេង ឆ្នាំ2008 ពាក់ស្លាកលេខ ភ្នំពេញ 2AC-2088

8-រថយន្តម៉ាក TOYOTA CAMRY ពណ៌ទឹកប្រាក់ ចង្កូតឆ្វេង ឆ្នាំ2007 ពាក់ស្លាកលេខ ភ្នំពេញ 2AO-7746

9-រថយន្តម៉ាក LEXUS RX330ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2005ពណ៌ ស ពាក់ ស្លាកលេខ កណ្តាល 2A-4398។

...

ជាមួយគ្នានោះ​ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានប្តេជ្ញាចិត្តធ្វើការបង្ក្រាបករណីរថយន្តអត់ពន្ធ ដែលកំពុងចរាចរណ៍តាមដងផ្លូវ ដូចភ្លៀងរលឹម ដើម្បីធ្វើយ៉ាងណាបញ្ចប់ការលួចបន្លំ ប្រើប្រាស់រថយន្តអត់ពន្ធដោយ ជ្រកក្រោមស្លាកលេខផ្សេងៗ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print