បាតុករប៊ុលហ្គារីទាមទារឲ្យបិទមូលដ្ឋានរបស់អង្គការណាតូ ដោយតវ៉ានឹងគោលនយោបាយគាំទ្រលោកខាងលិច

ចែករំលែក៖

ប៉ូលិសប៊ុលហ្គារីបានប៉ះទង្គិចជាមួយអ្នកគាំទ្រគណបក្សជាតិនិយម Vazrazhdane ដែលតវ៉ាប្រឆាំងនឹងគោលនយោបាយគាំទ្រលោកខាងលិចនិងអំពាវនាវឱ្យបិទមូលដ្ឋានយោធាណាតូ។
បាតុកររាប់រយនាក់បានតវ៉ាចំពោះការគាំទ្ររបស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃសុក្រ (២២ កញ្ញា)។ ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅអគារសភា ដោយគ្រវីទង់ជាតិប៊ុលហ្គារី និងទាមទារឱ្យមានការបោះឆ្នោតមុនកាលកំណត់នៅក្នុងប្រទេសដែលមានការបោះឆ្នោតប្រាំដងក្នុងរយៈពេលពីរឆ្នាំ។
មនុស្សជាច្រើនបានស្រែកថា «លាលែងពីតំណែង» ខណៈដែលប៉ូលិសកុបកម្មបានការពារអគាររដ្ឋាភិបាលរួមទាំងអគារក្រសួងការពារជាតិដែលត្រូវបានបាតុករខ្លះគប់ពងមាន់។
អ្នកតវ៉ាម្នាក់បាននិយាយថា “ប្រជាជនប៊ុលហ្គារីមិនចង់ចូលរួមក្នុងសង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែនទេ យើងចង់ក្លាយជាប្រទេសអព្យាក្រឹត”។ នាងបាននិយាយថា ប្រជាជនប៊ុលហ្គារីប្រឆាំងនឹងការបញ្ជូនសព្វាវុធទៅអ៊ុយក្រែនដោយសារតែការនេះញុះញង់ឱ្យមានជម្លោះបន្ថែមទៀត។
បាតុករខ្លះកាន់បដាដែលសរសេរថា “មូលដ្ឋានទ័ពអាមេរិកដកខ្លួនចេញ! ប៊ុលហ្គារីជាតំបន់សន្តិភាព” សំដៅដល់អង្គការណាតូបើកមូលដ្ឋានយោធាថ្មីនៅក្នុងប្រទេស។
កាលពីថ្ងៃព្រហស្បតិ៍ ប៊ុលហ្គារីក៏បាននិរទេសពលរដ្ឋរុស្ស៊ីម្នាក់និងពលរដ្ឋបេឡារុសពីរនាក់ផងដែរ ហើយបានហាមមិនឱ្យចូលក្នុងប្រទេសរយៈពេល៥ឆ្នាំបន្ទាប់ពីការបញ្ជាពីសេវាសន្តិសុខជាតិ ៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print