លោក ហ៊ុន ម៉ានី ៖ អបអរសាទរ​​​ ខួបទី៣០​ ទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា២៤​ កញ្ញា​ ១៩៩៣ – ២៤ កញ្ញា​ ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណះ បានបង្ហោះសារ អបអរសាទរ​​​ ខួបទី៣០​ ទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា២៤​ កញ្ញា​ ១៩៩៣ – ២៤ កញ្ញា​ ២០២៣ ។

លោករដ្ឋមន្ត្រីមានប្រសាសន៍ថា ៖ ថ្ងៃនេះ ជាទិវាប្រវត្តិសាស្រ្ត ដែលព្រះរាជាណាចក្រកម្ពុជាទី២ ត្រូវបានប្រកាសជាផ្លូវការ ដែលបានចារិកទុកក្នុងរដ្ឋធម្មនុញ្ញ។ ព្រះរាជាណាចក្រកម្ពុជា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ និងជ្រកក្រោមម្លប់ដ៏ត្រជាក់ត្រជុំ នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានបន្តរីកលូតលាស់​ឥតឈប់ឈរ ជាមួយនឹងការទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ន។

លោកបន្តថា៖ យើងទាំងអស់គ្នាជាពលរដ្ឋកម្ពុជាត្រូវប្តេជ្ញាចិត្ត ការពារជាដាច់ខាតនូវរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ និងសមិទ្ធផលទាំងឡាយដែលកើតចេញពីការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលប្រសូតចេញ ស្របតាមបទបញ្ញត្តិនៃរដ្ឋធម្មនុញ្ញនេះ!
ជយោ!​ ព្រះរាជាណាចក្រកម្ពុជា! 🇰🇭 ៕

...


ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print