ភ្នំពេញ : ស្របពេលដែលមានព័ត៌មានថា , គ្រួសារអាមេរិកមួយប្ដឹង Google Maps ជុំវិញការស្លាប់សមាជិកម្នាក់ ក្រោយបើកបរតាមផែនទីរបស់ ក្រុមហ៊ុននេះ ។ ទាំងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ប្រព័ន្ធផ្សព្វផ្សាយ ជាច្រើនបាន លើកយករឿងនេះមកបង្ហោះ គ្រាដំបូងយល់ថា អាចជារឿងកំប្លែង ! និងជាចម្ងល់ ហេតុអ្វីក៏មានរូបភាពបែបនេះកើតមានក្នុងសង្គម ពិសេសលើទឹកដីប្រទេសមហាអំណាច (សហរដ្ឋអាមេរិក) ! ហើយចំពោះដំណោះស្រាយពិតប្រាកដ តើត្រូវទទួលបានលទ្ធផលបែបណា បើស្ថិតក្នុងប្រទេសដែលគេចាត់ទុកថាបិតាប្រជាធិបតេយ្យនោះ ?
សូមជម្រាបជូនថា, បើយោងតាមការ ផ្សព្វផ្សាយលើសារព័ត៌មានក្នុងស្រុក និងក្រៅប្រទេសបានលើកឡើងថាមាន, គ្រួសារអាមេរិកមួយប្ដឹង Google Maps ជុំវិញការស្លាប់សមាជិកម្នាក់ ក្រោយបើកបរតាមផែនទីរបស់ ក្រុមហ៊ុននេះ។
សារព័ត៌មានខ្លះបានសរសេរថា : គ្រួសាររបស់បុរសដែលបានលង់ទឹកស្លាប់ក្នុងឆ្នាំ ២០២២ បាន ប្ដឹងក្រុមហ៊ុន Google ពីបទធ្វេសប្រហែស បន្ទាប់ពីបុរសរូប នោះបើកឡានធ្លាក់ពីលើស្ពានបាក់មួយ ខណៈពេលដែលធ្វើ ដំណើរតាមទិសដៅណែនាំរបស់ Google Maps នៅរដ្ឋ North Carolina1
ក្រុមគ្រួសារបុរសរូបនេះបាននិយាយថា ការបរាជ័យរបស់ ក្រុមហ៊ុនក្នុងការធ្វើបច្ចុប្បន្នភាពផែនទីរបស់ខ្លួនបានធ្វើឱ្យ សមាជិកគ្រួសាររបស់ខ្លួនបាត់បង់ជីវិត។
សូមបញ្ជាក់ថា : ជនរងគ្រោះរូបនោះមានឈ្មោះថា Philip Paxson អាយុ ៤៧ ឆ្នាំ ជាបុគ្គលិកផ្នែកលក់ឧបករណ៍វេជ្ជសាស្ត្រ។ Philip បានជួប ឧបទ្ទវហេតុនេះអំឡុងពេលធ្វើដំណើរទៅផ្ទះ ក្រោយចេញពី កម្មវិធីជប់លៀងខួបកំណើតទី៩ របស់កូនស្រីនៅតំបន់ Hickory រដ្ឋ North Carolina នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២។
បើយោងតាមពាក្យបណ្តឹងដែលត្រូវបានដាក់នៅតុលាការជាន់ ខ្ពស់របស់ Wake County កាលពីថ្ងៃអង្គារ បានរៀបរាប់បន្ថែម ថា Philip ធ្វើដំណើរពេលយប់ដែលមានភ្លៀងធ្លាក់ខ្លាំងលើផ្លូវ និងជាផ្លូវមិនធ្លាប់ស្គាល់ ក្រោយមកឡានរបស់លោកបានធ្លាក់ ចូលទៅក្នុងព្រែក ហើយលង់ទឹកស្លាប់តែម្ដង។
អ្នកស្រី Alicia Paxson ដែលជាភរិយារបស់លោក Philip បានប្ដឹងអាជីវកម្មចំនួន ២ និងបុគ្គលម្នាក់ ដោយពាក្យបណ្ដឹង នោះសំដៅទៅលើម្ចាស់ក្រុមហ៊ុន និងអ្នកគ្រប់គ្រង ឬទទួលខុស ត្រូវលើស្ពានដែលបាក់រលំ ដែលមិនមានស្លាកសញ្ញា គ្មានរបាំង ការពារនោះ។
អ្នកស្រី Paxson បានរៀបរាប់ឱ្យដឹងថា ក្រោយគ្រោះថ្នាក់នេះ និងបន្ទាប់ពីស្វែងរកទូរស័ព្ទរបស់ខ្លួនឃើញអ្នកស្រីដឹងច្បាស់ ថា ស្វាមីរបស់ខ្លួនបានប្រើ Googlë Maps រកទិសដៅទៅផ្ទះ។
ដោយឡែក នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកនាំពាក្យ របស់ Google លោក José Castañeda បាននិយាយ និង បង្ហាញពីការអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុតចំពោះ គ្រួសាររបស់អ្នកស្រី Paxson។ លើសពីនេះអ្នកនាំពាក្យរូបនេះ បន្ថែមថា គោលដៅរបស់ខ្លួនគឺព្យាយាមផ្តល់ព័ត៌មានកំណត់ផ្លូវ ត្រឹមត្រូវក្នុងផែនទី ហើយក្រុមហ៊ុនក៏កំពុងពិនិត្យមើលពាក្យ បណ្ដឹងនេះផងដែរ។
បើយោងតាមពាក្យបណ្តឹងដែលត្រូវបានដាក់នៅតុលាការជាន់ ខ្ពស់របស់ Wake County កាលពីថ្ងៃអង្គារ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ មកដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅសល់តែ៦ ថ្ងៃទៀតប៉ុណ្ណោះ មានរយៈពេលមួយឆ្នាំ ពាក់ព័ន្ធនឹងបណ្ដឹងរបស់គ្រួសារអាមេរិកកាំង ប្តឹងGoogle Maps ជុំវិញការស្លាប់សមាជិកម្នាក់ ក្រោយបើកបរតាម៉ការផែនទីរបស់ ក្រុមហ៊ុននេះ។ ប៉ុន្តែចំពោះព័ត៌មានពិតប្រាកដ គេពុំដឹងថា ភាគីជនរងគ្រោះ បានទទួលយុត្តិធម៌ សំណងបែបណាពីខាង ក្រុមហ៊ុន (Google Maps) បន្ទាប់ពីករណីនេះ ទើបនឹងមានការផ្សព្វផ្សាយនាពេលកន្លងទៅថ្មីៗ ។
សូមបញ្ជាក់ថា : បើមានថា ករណីក្រុមហ៊ុន (Google Maps) ធ្វេសប្រហែស ក្នុងការផ្ដល់ទីតាំង ផែនទី ពិតប្រាកដមែន ! ជាបញ្ហាមួយគួរពិចារណាស្វែងយល់ ប្រុងប្រយ័ត្ន ដើម្បីជៀសផុតពីករណីគ្រោះថ្នាក់ ទាំងនៅក្នុងប្រទេសកម្ពុជា ហ្នឹងបណ្ដាសកលលោក ៕
ដោយ : សហការី