ក្រុងប៉ោយប៉ែត ៖ បទល្មើសដែលកើតមាន ផ្តើមចេញពីកត្តាជាច្រើន នៃសារធាតុញៀន ល្បែងសុីសង ។ល។ សុទ្ធតែជាគោលដៅដែល គណះបញ្ជាការឯកភាព សង្កាត់ ឃុំ ខណ្ឌ ក្រុង ស្រុក រាជធានី ខេត្ត ត្រូវជម្រុញលុបបំបាត់ ។
សូមបញ្ជាក់ថា ៖ មានជនជាតិថៃ១នាក់ម្នាក់ចំណោម២នាក់ធ្វើសកម្មភាពលួចទំនិញក្នុងហាង ឡុង សេងលី ហើយមានបក្ខពួក១ក្រុម៦នាក់បម្រុងមករំដោះ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតភូមិក្បាលស្ពានមួយ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើយោងតាមម្ចាស់ហាង ឡុង សេងលី បានប្រាប់អ្នកសារព័ត៌មាន និងសមត្ថកិច្ចថា៖ជនជាតិថៃ២នាក់បានធ្វើចូលក្នុងហាងលក់ទំនិញបានលួចសំភារះ ឃើញទាន់ក៏ស្ទុះទៅចាប់ត្រូវបានជនជាតិថៃ២នាក់បានព្រួតវ៉ៃទៅលើម្ចាស់ហាងផងដែរ ! តែសំណាងត្រូវបានអ្នកជិតខាងឃើញសម្រុកទៅជួយចាប់បាន១នាក់និងម្នាក់ទៀតរត់គេចខ្លួនបាត់ភ្លាមៗឃើញក្រុមបក្ខពួកជនជាតិ៦នាក់ជិះម៉ូតូមកដល់ក្នុងហាងបម្រុងរំដោះជនជាតិថៃម្នាក់តែប្រជាពលរដ្ឋចោមរោមបាននាំគ្នាជិះម៉ូតូចេញទៅវិញបាត់។
ម្ចាស់ហាងបានបញ្ជាក់ទៀតថា៖ ជនជាតិថៃ២នាក់នេះ រយៈពេលកន្លងមកធ្លាប់បានធ្វើសកម្មភាពលួចទំនិញក្នុងហាងដែលថតជាប់កាំមេរ៉ាសុវត្ថិភាពម្តងហើយ ទើបឃើញមុខចូលមកលួចម្តងទៀតបានស្ទុះទៅឃាត់ពួកវាបម្រុងយកអីវ៉ាន់ចេញមិនអោយលុយបានព្រួតវ៉ៃមកលើម្ចាស់ហាងអគុណចំពោះទុកចិត្តបងប្អូនជិតខាងបានឃើញជួយអន្តរាគមន៍ចាប់បានម្នាក់ប្រគល់ជូនមន្ត្រីនគរបាល ចាត់ការតាមនីតិវិធី ។
បើតាមមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល បានប្រាប់ថា៖ជនជាតិថៃ២នាក់ដែលធ្វើសកម្មភាពលួចទំនិញក្នុង
ហាងឡុង សេងលី ដែលឃាត់បាន១នាក់ក្នុងចំណោម២នាក់ដែលធ្វើសកម្មភាពលួចហើយវ៉ៃទៅលើម្ចាស់ហាងបណ្តាលរបួសហើយរត់គេចខ្លួន១នាក់ទៀតកំពុងរកចាប់ខ្លួនដើម្បីចាត់ការតាមច្បាប់។
ប្រជាពលរដ្ឋសំណូមពរដល់សមត្ថកិច្ច មេត្តាបន្តពង្រឹងសន្តិសុខ តាមមូលដ្ឋាន លុបបំបាត់បទល្មើស ៕
ដោយ ៖ សហការី