សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ អរគុណចំពោះប្អូនប្រុស David Soth ដែលផ្សព្វផ្សាយអំពីរូបភាពស្វាគមន៍ ដល់សម្ដេចនៅលេី Billboard តាមតំបន់សំខាន់ៗមួយចំនួនក្នុងទីក្រុងញូវយ៉ក

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សូមអរគុណចំពោះប្អូនប្រុស David Soth ដោយបានសម្របសម្រួលជាមួយនឹងក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ដើម្បីផ្សព្វផ្សាយអំពីរូបភាពស្វាគមន៍ ដល់រូបខ្ញុំនៅលេី Billboard តាមតំបន់សំខាន់ៗមួយចំនួននៅទីក្រុងញូវយ៉ក ជាពិសេសនៅ Time Square។

សូមបញ្ជាក់ថា : ការផ្សព្វផ្សាយរូបភាពវីដេអូ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមដងវិថីទីក្រុងញូវយ៉ក ពិសេសនៅ Time Square គឺពុំមានគិតថ្លៃនោះទេ ដោយសារតែការស្រឡាញ់គាំទ្ររបស់កូនខ្មែរម្នាក់ធ្វើការក្នុងក្រុមហ៊ុន Billboard ជួយចាត់ចែងចាក់ផ្សាយ ដែលធ្វើអោយពិភពលោកយល់យ៉ាងច្បាស់ពី ខ្មែរស្រលាញ់ខ្មែរ ស្រលាញ់ថ្នាក់ដឹកនាំប្រទេសរបស់ខ្លួន។

នៅសហរដ្ឋអាមេរិក មានការផ្សព្វផ្សាយរូបភាពវិដេអូរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមដងវិថីទីក្រុងញូវយ៉ក ពិសេសនៅតំបន់ Time Square អំឡុងទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិនោះ គឺពុំមានគិតថ្លៃនោះទេ ដោយសារតែការស្រឡាញ់គាំទ្ររបស់យុវជនកូនខ្មែរម្នាក់ ដែលធ្វើការជាមួយនឹងក្រុមហ៊ុន Billboard នេះជួយចាត់ចែងចាក់ផ្សាយ។ អ្នកដែលបានទស្សនៈផ្ទាល់ និងប្រជាពលរដ្ឋកម្ពុជា នៅក្នុងប្រទេស ឃើញរូបភាពផ្សព្វផ្សាយទាំងនេះ មានក្តីរំភើបរីករាយ ពីភាពល្បីរន្ទឺ ការគាំទ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅសហរដ្ឋអាមេរិក ។

ក្រុមហ៊ុនខាងលើនេះជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ដែលមានកូនខ្មែរម្នាក់ឈ្មោះ សុទ្ធ ដាវីដ (David Soth) បានបំពេញការងារក្នុងនោះក្នុងនាមជាបុគ្គលសំខាន់។ លោក ដាវីដ ជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ប៉ុន្តែមានស្មារតីជាតិនិយម បានសម្របសម្រួល រហូតដល់ថៅកែរបស់ខ្លួន បានផ្តល់នូវការគាំទ្រ ហើយសម្រេចឱ្យផ្សព្វផ្សាយរូបរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយមិនគិតថ្លៃតែម្តង។

បើតាមលោក ដាវីដ, ការផ្សព្វផ្សាយរូបសម្តេចធិបតី ហ៊ុន ម៉ាណែត នៅសហរដ្ឋអាមេរិក គឺជាការសម្តែងការគាំទ្ររប​ស់លោកចំពោះមេដឹកនាំកម្ពុជា។ អ្វីដែលលោក​ David Soth បានធ្វេី​ គឺជាទឹកចិត្ត​ និងសណ្តានចិត្តរបស់គាត់សុទ្ធសាត​ ពិសេសបានផ្តល់នូវការគាំទ្ររបស់ខ្លួនចំពោះសម្តេចធិបតី​ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។

ការបញ្ជាក់អំពីក្រុមហ៊ុន Billboard ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយចោទប្រកាន់ដោយគ្មានមូលដ្ឋានពីសំណាក់ក្រុមអ្នកប្រឆាំងជ្រុលនិយមថា មានការជួលក្រុមហ៊ុន Billboard នៅសហរដ្ឋអាមេរិក ដើម្បីផ្សព្វផ្សាយរូបរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលចំណាយថវិកាអស់រាប់សិបម៉ឺនដុល្លារ ឬដល់លានដុល្លារ។

សូមជម្រាបថា : សម្តេចធិបតី នាយករដ្ឋមន្រ្តី​ បានអញ្ជើញទៅបំពេញបេសកកម្មចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ នៅក្នុងឱកាសនោះ សម្តេចត្រូវបានទទួលការគាំទ្រ និងស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋខ្មែរជាច្រើន នៅសហរដ្ឋអាមេរិក និងកាណាដា។ សម្តេចបានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកស្រី បានអញ្ជើញដឹកនាំ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានមកដល់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវត្ថិភាព និងជោគជ័យ បន្ទាប់ពីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដល់រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ! សម្តេចក៏បានបង្ហោះលើផេកផ្លូវការ ប្រព័ន្ធ Telegram X(Twitter) YouTube
Tiktok គឺសូមអរគុណចំពោះប្អូនប្រុស David Soth ដោយបានសម្របសម្រួលជាមួយនឹងក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ដែលប្អូនកំពុងធ្វើការជាមួយ ដើម្បីផ្សព្វផ្សាយអំពីរូបភាពស្វាគមន៍ ដល់រូបខ្ញុំនៅលេី Billboard តាមតំបន់សំខាន់ៗមួយចំនួននៅទីក្រុងញូវយ៉ក ជាពិសេសនៅ Time Square ដោយឥតគិតថ្លៃ និងដោយមិនមានការស្នេីសុំពីអ្នកណា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកថា : នេះគឺជាទឹកចិត្តដ៏ប្រពៃរបស់ប្អូន សម្រាប់រូបខ្ញុំផ្ទាល់ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print