អភិបាលរងខេត្តនិងមន្ត្រីជំនាញចុះពិនិត្យទីតាំងស្តុកសត្វមាន់នាំចូលពីប្រទេសថៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ អាជ្ញាធរខេត្ត ចុះពិនិត្យមើលទីតាំងស្តុក​ និងចែកចាយសត្វមាន់​ ស្រុកម៉ាឡៃ​
​ នៅថ្ងៃទី២៦​ ខែកញ្ញា​ ឆ្នាំ​២០២៣​ លោក​ ឃ្លោក​ នួយ​ អភិបាលរងខេត្ត លោក​ ឈុន​ ប៊ុនថា​ នាយកទីចាត់អន្តរវិស័យ​ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម​ និងបសុព្យាបាល​ នៃមន្ទីកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្ត​ ចុះពិនិត្យមើលទីតាំងស្តុក​ និងចែកចាយសត្វមាន់​ នៅភូមិថ្មី​ ឃុំអូរស្រឡៅ​ ស្រុកម៉ាឡៃ​ ។
ក្នុងការចុះទីតាំងខាងលើ​ ដើម្បីពិនិត្យទៅតាមច្បាប់អនុញ្ញាតនៃការនាំចូលសត្វមាន់រស់​ពីប្រទេសថៃចូលមកកម្ពុជា​ ដើម្បីចែកចាយក្នុងទីផ្សានៅក្នុងប្រទេសកម្ពុជា។
យោងអនុសាសន៍​ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្ត លោក​ ឃ្លោក​ នួយ​ អភិបាលរងខេត្ត​ ក៏បានធ្វើការណែនាំដល់ម្ចាស់ទីតាំងដែលស្តុកសត្វមាន់ដើម្បីចែកចាយបន្តទៅតាមបណ្តារ​ ត្រូវសម្អាតអនាម័យទីតាំងឱ្យបាន​ល្អ​ កុំឱ្យមានជះក្លិនស្អុយ​ និងធ្វើការសម្អាតបរិស្ថានជុំវិញឱ្យបានល្អ។
បើតាមការបញ្ជាក់ពីមន្ត្រីបសុពេទ្យដែលប្រចាំការនៅទីនោះបានប្រាប់ឱ្យដឹងថា​ ៖​ ទីតាំងស្តុកចែកចាយមាន់​ខាងលើ​ មុនការនាំចូលសត្វមាន់មកកាន់ទីផ្សាកម្ពុជា​ ឆ្លងកាត់ការពិនិត្យសុខភាពសត្វយ៉ាងម៉តចត់ពីប្រទេសថៃមុនអនុញ្ញាតឱ្យនាំចូល។ មន្ត្រីដ៏ដែលបញ្ជាក់ថា​ ទីតាំងខាងលើមានក្រុមហ៊ុនចំនួន៣ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ(ច្បាប់ចេញពីអគ្គនាយកដ្ឋាន)​ ដើម្បីនាំចូលសត្វមាន់ចែកចាយបន្តទីតាមបណ្តាខេត្តផ្សេងៗ។ ដោយក្រុមហ៊ុនទាំង៣មាន​ ១-ក្រុមហ៊ុន​ កូ​ ឡែន​ (២ច្បាប់),​ ២-ក្រុមហ៊ុនគន្ធារស្មីពេជ្យ(២ច្បាប់),​ ៣-ក្រុមហ៊ុន​ហ្វាញ​ គ្រុប​ (២ច្បាប់)​ ដោយក្នុងមួយច្បាប់អនុញ្ញាតដឹកបានត្រឹមតែសត្វមាន់២០០០ក្បាល​ប៉ុណ្ណោះ​​។  ក្នុងមួយថ្ងៃក្រុមហ៊ុននីមួយៗចេញចំនួន២ច្បាប់​ ដឹកសត្វមាន់ចន្លោះពី៣០០០​ ទៅ៤០០០ក្បាល៕ដោយ៖វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print