ករណីធ្វើអត្តឃាតរវាងបុរសម្នាក់ជាមន្ត្រីនគរបាល និងនារីលក់ដូរអនឡាញម្នាក់ សង្ស័យរឿងស្នេហាមានឧបសគ្គស្មុគស្មាញខ្លាំង

ចែករំលែក៖

ខេត្តកណ្ដាល៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយបានកេីតឡេីង​បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃេីញសព (គ្រោងឆ្អឹង) រប​ស់ជនរងគ្រោះប្រុសស្រី​ ២នាក់ កាលពីល្ងាចថ្ងៃទី២៦​ ខែកញ្ញា ​ឆ្នាំ​២០២៣ម្សិលមិញនេះ​ នៅចំណុចក្នុងចម្ការដូងរបស់ឈ្មោះ យ៉ុង​ ឈិន ភូមិកោះកែវលើ ឃុំកោះកែវ ស្រុកល្វាឯម​ ខេត្តកណ្តាល។​ ចំពោះ​ករណីនេះ​ ត្រូវ​បានសមត្ថកិច្ចសង្ស័យជំហ៊ាន​ដំបូង​ថា៖​ ជាការធ្វើអត្តឃាតរវាងបុរសម្នាក់ជាមន្ត្រីនគរបាល និងនារីលក់ដូរលើអនឡាញ សង្ស័យស្នេហាមានឧបសគ្គស្មុគស្មាញខ្លាំង មិនអាចទៅមុខរួច ក៏សម្រចចិត្តបាញ់សម្លាប់ខ្លួនទាំង២នាក់តែម្តង។

បើតាមការបញ្ជាក់របស់សមត្ថកិច្ចខេត្តកណ្ដាល​បានឱ្យដឹងថា​ សាកសព​គូរស្នេហ៍ទាំងពីរនាក់ទី១;ឈ្មោះ ឆើត​ ឆវិន ភេទប្រុស​ អាយុ៣០ឆ្នាំ មុខរបរនគរបាលជាតិ មានទីលំនៅភូមិ២​ សង្កាត់​វាលវង់​ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ។ ចំណែក​នារីជា​សង្សារ​ឈ្មោះ ឈឿង​ មួយឡេង អាយុ៣២ឆ្នាំ​ មុខរបរលក់ដូរតាម online ទីលំនៅភូមិដើមគ​ សង្កាត់ដើមមាន​ ក្រុងតាខ្មៅ​ ខេត្ត​កណ្ដាល​។

ប្រភពដដែលបន្តថា​ នៅកន្លែងកើតហេតុ គេប្រទះឃើញមានកាំភ្លើង​ខ្លី១ដើម គ្រាប់ក្នុងបង់៤គ្រាប់ គ្រាប់ក្នុងកាណុង១គ្រាប់ គ្រាប់​កាំភ្លើង​ក្នុងប្រអប់មាន​៣៣គ្រាប់ បង់ចំនួន១ ​មាន៧គ្រាប់។

ស្រ្តីឈ្មោះ ឈឿង​ ធាវី​ ត្រូវជាបង​ស្រីបង្កើត​របស់ឈ្មោះ​ ឈឿង​ មួយឡេង បានបំភ្លឺថា ប្អូន​របស់ខ្លួនមាន​មុខរបរ​លក់ខោអាវ​អនឡាញ និង​មាន​ទំនាក់ទំនង​ស្នេហា​​ជាមួយឈ្មោះ ឆើត ឆវិន​ ជាមន្ត្រី​នគរបាល​យូរឆ្នាំមកហើយ។​ លុះថ្ងៃទី​៨​ ខែ​កញ្ញា​ ឆ្នាំ២០២៣​ វេលាម៉ោង ​១៧.០០នាទី​ ជនរងគ្រោះបានឆាតតាម​ Messenger ប្រាប់ថា ជួយមើលម៉ែ ខ្ញុំទៅស្លាប់ក្នុងព្រៃហើយ។ ខ្លួនបានសួរថា មានរឿងអ្វីតែ​ជនរងគ្រោះ​មិនប្រាប់ និងបានបិទ ទូរសព្ទ។

នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣​ ខ្លួនបាន​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋា​បាល​បឹង​ទំពុន​២។ ​លុះថ្ងៃទី​២៦​ ខែកញ្ញា ឆ្នាំ២០២៣​ វេលាម៉ោង ១០៖៥០​នាទី​ព្រឹក ប្អូនស្រីម្នាក់ដែលរាប់អានគ្នាមានអាខោន​ហ្វេសបុកឈ្មោះ​ pich pich បានឆាតប្រាប់ខ្លួនមានគេប្រទះឃើញ​ សាកសពមនុស្សពីរនាក់​ នៅភូមិកោះកែវលើ ឃុំកោះកែវ​ ស្រុកល្វាឯម​ ខេត្តកណ្តាល​ ឮដូច្នេះ​ក៏បានបបួល​បង​ប្អូន​មកមើល ពេលមកដល់​បានពិ​និត្យថា ពិតជា​ប្អូនរបស់ខ្លួនពិត​ប្រាកដមែន។

ក្រោយពិនិត្យសាកសព ត្រូវ​បានកម្លាំងនគរបាលជំនាញ​​ប្រគល់​ជូន​ក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print