ភ្នំពេញ ៖ ក្រសួងសុខាភិបាលសម្រេច ៖ ប្រការ១.. ការបិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ តូច យ៉ាន ដែលមានទីតាំងនៅផ្ទះលេខ ១៦-១៨-២០-២២ ផ្លូវលេខ១៦. សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមូលហេតុ មន្ទីរសម្រាកព្យាបាលនេះ ប្រើប្រាស់បុគ្គលិកមិនមានគុណវុឌ្ឍស្របទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ សុខាភិបាល និងបានក្លែងបន្លំវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះគណៈគ្រូពេទ្យក្លែងក្លាយ ព្រមទាំងអនុវត្តមិនបានត្រឹម ត្រូវតាមបទដ្ឋានស្ដង់ដារអប្បបរមាសម្រាប់មូលដ្ឋានសុខាភិបាលឯកជន។
ប្រការ២.. ត្រូវទុកជានិរាករណ៍នូវសេចក្តីសម្រេចលេខ ២០៥/២០ អបស/មព ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ របស់ក្រសួង
សុខាភិបាល ។
ប្រការ៣ .. អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និង លោកវេជ្ជបណ្ឌិត តូច យ៉ាន មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ចាប់ពី ថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សិលា