ខេត្តប៉ៃលិន÷ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលជំនាញក្រុងបានឱ្យដឹងថា នៅវេលាម៉ោង ២២និង ១២នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់បើកបររថយន្ត ក្នុងសភាពស្រវឹង ស្រាប់តែដល់ផ្លូវកោងរេចង្កូតក៏ទៅបុកឃឿនផ្លូវ (ស្លាប់ )តែម្ដង។ ហេតុការនេះកើតឡើង ត្រង់ចំណុចផ្លូវបំបែកមុខវត្តអូរច្រា ស្ថិតនៅភូមិអូរច្រាកណ្ដាលសង្កាត់ទួលល្វា ក្រុង/ ខេត្តប៉ៃលិន។
សមត្តកិច្ចនគរបាលជំនាញក្រុងបានបន្តថា អ្នកបើកបរដោយឈ្មោះ ព្រហ្ម កាម៉ុល ភេទប្រុស អាយុ ៤៨ ឆ្នាំ រស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន
កត្តាបង្កឲ្យគ្រោះថ្នាក់បណ្ដាលមកពីអ្នកបើកបរ រថយន្តបាឡែន សេរីឆ្នាំ២០០៣ ពណ៌ទឹកប្រាក់ ផ្លាកលេខបាត់ដំបង 2A -9743 បើកបុកឃឿនមុខផ្ទះជាងម៉ូតូដោ
យខ្លួនឯង, បើកបរក្នុងស្ថានភាពស្រវឹងពីទិសខាងកើត ទៅទិសខាងលិច បុកឃឿនមុខផ្ទះជាងម៉ូតូបណ្ដាលឱ្យ(ស្លាប់)នៅនឹងកន្លែង។
សមត្តកិច្ចនគរបាលជំនាញក្រុងបន្តទៀតថា÷ក្រោយពីនគរបាលជំនាញវាស់វែងរួចសពត្រូវបានប្រគល់ ជូនបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ ស សារ៉េត