ភ្នំពេញ : ជំងឺថប់បារម្ភ គឺជាការព្រួយបារម្មណ៍ហួសហេតុ និងមិនសមហេតុផលអំពីបញ្ហាប្រចាំថ្ងៃ អ្នកជំងឺតែងតែពិបាកក្នុងការគ្រប់គ្រងអារម្មណ៍ ឬមានការលំបាកក្នុងការស្ងប់ស្ងាត់ ដែលមានរយៈពេលលើសពី៦ខែ។
ក) មូលហេតុ៖ មិនមានមូលហេតុច្បាស់លាស់
ខ) កត្តាងាយប្រឈម៖
– ដំណរពូជ
– បម្រែបម្រូលសារធាតុគីមីក្នុងខួរក្បាល
– ធ្លាប់ទទួលរងការប៉ះទង្គិចផ្លូវចិត្ត
– ប្រើប្រាស់សារធាតុញៀនឬគ្រឿងស្រវឹង
– ជំងឺផ្លូវកាយមួយចំនួន
– បរិស្ថានជុំវីញ៖ បញ្ហាគ្រួសារ បញ្ហាកាងារ បញ្ហាហិរញ្ញវត្ថុ បញ្ហាការសិក្សា និងបញ្ហាទំនាក់ទំនងផ្ទាល់ខ្លួន។
គ) រោគសញ្ញា
* ថប់បារម្ភ ឆាប់ភ័យ
* ឆាប់ខឹងមួលម៉ៅ
* ចុករោយពេញខ្លួន
* ល្ហិតល្ហៃ អស់កម្លាំង
* ពិបាកផ្តោតអារម្មណ៍ ឬឆាប់ភ្លេច
* ប៉ះពាល់់ដល់ការគេង
ឃ) ផលវិបាកប្រសិនបើមិនបានទទួលការព្យាបាលត្រឹមត្រូវ
– វិវត្តន៍ទៅរាំរ៉ៃ
– មិនអាចបញ្ចេញនូវសក្តានុពលពេញលេញ ដូចជាការប្រកបរបរ ការងារ ការសិក្សាថយចុះ
ប្រសិនបើមានអាការៈដូចបានរៀបរាប់ខាងលើ គួរតែឆាប់រួសរាន់ស្វែងរកការប្រឹក្សានិងការព្យាបាលពីវេជ្ជបណ្ឌិតឯកទេសជំងឺផ្លូវចិត្តនៅផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការព្យាបាលកាន់តែឆាប់ និងបង្កើនឱកាសជាសះស្បឿយកាន់តែលឿន។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕
ដោយ : សហការី