នគរបាលខណ្ឌឫស្សីកែវ ឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធ ករណីលួចទ្រព្យសម្បត្តិរបស់ពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវនគរបាលខណ្ឌឬស្សីកែវក្របួចបាន បន្ទាប់ពីបម្រុងធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ពលរដ្ឋ នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ០៣និង ០០នាទីរំលងអាធ្រាត នៅចំណុច ផ្លូវ៩៣ ក្រុមទី១១ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានអោយដឹងថា ជនសង្ស័យ ឈ្មោះ សុខ សំណាង ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួល ផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

ចំណែកសំភារៈ ដកហូតមាន៖ សោរខ្សៀលេខ៨ចំនួន ០១ ដែកសំប៉ែតចុងស្រូច ចំនួន ០១   លួសកែច្នៃសំរាប់ឆ្កឹះសោរចំនួន០២ កូនកន្ត្រៃចំនួន០១ កូនសោរម៉ូតូចំនួន០២ ។

គួរបញ្ជាក់ផងដែរថា កម្លាំងផ្នែកព្រហ្មទណ្ឌ និងប៉ុស្តិ៍នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានល្បាតស្ទួនស្ទាក់ក្នុងភូមិសាស្ត្រ ក៏ឃើញជនសង្ស័យចំនួន០១នាក់ ដើរតាមផ្លូវចំនុចខាងលើគោលបំណងដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ភ្លាមនោះសមត្ថកិច្ចមានការសង្ស័យ ធ្វើការត្រួតពិនិត្យរកឃើញដែកសំប៉ែតចុងស្រួច(សោអក្សរT)ឧបករណ៍សម្រាប់ឆ្កឹះសោរនៅក្នុងខ្លួនជនសង្ស័យ ។

...

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print