បាក់ស្រុតដំបូលព្រះវិហារនៅម៉ិចស៊ីកូ ស្លាប់និងរបួសជិត៦០នាក់

ចែករំលែក៖

ព្រះវិហារមួយនៅភាគឦសានប្រទេសម៉ិកស៊ិក បានបាក់រលំអំឡុងពេលកំពុងធ្វើពិធីបួងសួង ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 7 នាក់ និង 50 នាក់ផ្សេងទៀតរងរបួស។

ហេតុការកើតឡើងនៅរសៀល ថ្ងៃទី ១ ខែតុលា (ម៉ោងក្នុងតំបន់) បានសម្លាប់មនុស្ស 7 នាក់ នៅពេលដែលដំបូលព្រះវិហារនៅក្នុងសហគមន៍កាតូលិក Santa Cruz រដ្ឋ Tamaulipas (ភាគឦសានម៉ិចស៊ិក) ភ្លាមៗបានដួលរលំខណៈពេលដែលព្រះវិហារកំពុងធ្វើពិធីបុណ្យមុជទឹក។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញថាមនុស្សយ៉ាងហោចណាស់៣០នាក់បានបាត់ខ្លួនក្រោមគំនរបាក់បែក។
ប៉ូលីសរដ្ឋ Tamaulipas បាននិយាយថា មានមនុស្សប្រហែល 100 នាក់មានវត្តមាននៅក្នុងព្រះវិហារពេលកើតហេតុ។ ក្នុងចំណោមអ្នករងរបួសទាំង៥០នាក់នោះ មានកុមារ៣នាក់ អាយុ៤ខែ អាយុ៥ឆ្នាំ និង៩ឆ្នាំ ។
លោក Americo Villarreal – អភិបាលរដ្ឋ Tamaulipas បាននិយាយថា “កងកម្លាំងសន្តិសុខនិងការពារស៊ីវិលត្រូវបានដាក់ពង្រាយទៅកាន់កន្លែងកើតហេតុ ដើម្បីសម្របសម្រួលផែនការជួយសង្គ្រោះនិងឆ្លើយតបទៅនឹងស្ថានភាព” ៕ ដោយធីរីណា

...

រូប​ថត​: PLVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print