អង្គភាព​ACU ឱ្យអភិបាលរងស្រុកបុរីជលសារ បំភ្លឺរឿងប្រាក់ឧបត្ថម្ភរបស់លោក​ ប៊ិន ឈិន​ ចំនួន ៦០០០ដុល្លារ សម្រាប់ធ្វើដំបូលសំយ៉ាបមុខវិហារឥស្លាម

ចែករំលែក៖

ភ្នំពេញ៖​ យោងតាម​លិខិត​របស់​អង្គភាពប្រឆាំងអំពើពុករលួយ​ (ACU) ដែលទើប​ទទួល​បាននៅថ្ងៃទី០២​ ខែតុលា​ ឆ្នាំ​២០២៣នេះថា​ អង្គភាព​ ACU បានឱ្យលោក សាន់ សុះ អភិបាលរងស្រុកបុរីជលសារ ខេត្តតាកែវ បំភ្លឺជុំវិញករណីលើកឡើងពីភាពមិនប្រក្រតីលើការចាត់ចែងប្រាក់ឧបត្ថម្ភចំនួន ៦ ០០០ដុល្លារ ជាការឧបត្ថម្ភរបស់លោកកិតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន សម្រាប់ធ្វើដំបូលសំយ៉ាបមុខវិហារឥស្លាម ស្ថិតនៅភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបុរីជលសា ខេត្តតាកែវ។

នៅក្នុង​លិខិតរបស់អង្គភាព ACU​ បានបញ្ជាក់ថា​ សូមជម្រាបជូនលោក​ សាន់​ សុះ​ ថា​ អង្គភាពប្រឆាំងអំពើពុករលួយ​ បានទទួល​ និងពិនិត្យលេីពាក្យបណ្តឹងដែលបានលេីកឡើងថា កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ លោកបានទទួលប្រាក់ឧបត្ថម្ភចំនួន ៦.០០០ដុល្លារអាមេរិក របស់លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ខេត្តតាកែវ ដើម្បីធ្វើដំបូលសំយ៉ាបមុខវិហារឥស្លាមភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ប៉ុន្តែដំបូលសំយ៉ាបមុខវិហារឥស្លាមនោះបានធ្វើរួចរាល់ជាស្ថាពរ តាំងពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៣ មកម្ល៉េះ ដោយការចំណាយលើការសាងសង់ដំបូលវិហារនោះ បានមកពីការរៃអង្គាសគ្នារបស់អ្នកភូមិ និងការសុំជំនួយពីសប្បុរសជនក្នុង និងក្រៅស្រុក។

...

អង្គភាព ACU​ បានបញ្ជាក់បន្ថែមថា​​ តើប្រាក់ឧបត្ថម្ភចំនួន ៦.០០០ដុល្លារអាមេរិក របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ដើម្បីធ្វើដំបូលសំយ៉ាបមុខវិហារឥស្លាមភូមិកំពង់យោល លោកយកទៅចាត់ចែង និងចំណាយលើគម្រោងអ្វីខ្លះ?​ សេចក្ដីដូចបានរៀបរាប់ខាងលើ សូមលោកអភិបាលរងស្រុក បំភ្លឺករណីនេះ និងផ្ដល់ឯកសារពាក់ព័ន្ធ មក អ.ប.ព. វិញឱ្យបានឆាប់ ហើយការបំភ្លឺរបស់លោក គឺជាមូលដ្ឋានសម្រាប់ អ.ប.ព. ពិចារណាថាត្រូវសម្រេចបញ្ចប់ នីតិវិធី ឬត្រូវបន្តលើពាក្យប្ដឹងនេះ៕ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print