បុរសម្នាក់ជិះម៉ូតូត្រឡប់ពីជូនចៅទៅសាលារៀនត្រលប់មកវិញត្រូវរថយន្តដឹកទឹកកកបុកបណ្តាលឲ្យស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ បុរសម្នាក់ជិះម៉ូតូត្រឡប់ពីជូនចៅទៅសាលារៀនត្រលប់មកផ្ទះវិញត្រូវរថយន្តដឹកទឹកកកបុកបណ្តាលប៉ើងធ្លាក់ប្រឡាយស្លា-ប់ភ្លាមៗនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នៅចំណុចសួនស្ព័រស្ថិតភូមិក្បាលស្ពាន សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ ។
ជនរងគ្រោះដែលស្លា-ប់ដោយគ្រោះថ្នាក់ចរាចរណ៍មានឈ្មោះ បួរ សុខាយ ភេទប្រុស អាយុ៦៦ឆ្នាំរស់នៅភូមិ.ឃុំបត់ត្រង់ ស្រុកមង្គលបូរី ។
អ្នកឃើញហេតុការណ៍បានប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងជនរងគ្រោះបានជិៈម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងមកត្បូងមានរថយន្តម៉ាក់ហ៊ីយិនដាយពាក់ផ្លាក់លេខបន្ទាយមានជ័យ3A.2029បានបើកបរបញ្ច្រាស់ទិសគ្នាក្នុងទិសដៅត្បូងមកជើងបានរ៉េងចង្កូតទៅជនរងគ្រោះជិះម៉ូតូបណ្តាលធ្លាក់ចូលប្រឡាយស្លា-ប់ភ្លាមៗ។
ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តបានមកដល់ពិនិត្យវាស់វែងបានប្រាប់ថា នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងជនរងគ្រោះបានត្រឡប់ពីជូនចៅទៅសាលារៀនហើយត្រឡប់មកវិញត្រូវបានរថយន្តបានបើកបុកជនរងគ្រោះដែលកំពុងជិះម៉ូតូជបណ្តាលធ្លាក់ចូលប្រឡាយស្លាប់ភ្លាមៗនិងកន្លែងហើយអ្នកបើកបររថយន្តដែលបង្កបានបើកទ្វាររត់បាត់បន្សល់ទុកតែរថយន្តនិងកន្លែង។
មន្ត្រីនគរបាលបានបញ្ជាក់ថា ក្រោយធ្វើការវាស់វែងហើយជនរងគ្រោះត្រូវរថយន្តបុកបណ្តាលស្លាប់ត្រូវប្រគល់ជូនសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ ហើយរថយន្តដែលបង្កនិងម៉ូតូរងគ្រោះត្រូវបានយកទៅរក្សាទុកដោះស្រាយគ្នាតាមច្បាប់ចរាចរណ៍៕ ដោយ៖ វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print