ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្តចុះជួបកម្មករជិត ២ម៉ឺន នាក់ ទៀត។ ជំនួបជាមួយកម្មករ និយោជិតជាលើកទី៥ ក្នុងរាជរដ្ឋាភិបាលនីតិកាលថ្មីនេះ ធ្វើឡើងនៅក្នុង ទឹក ដី ភូមិសាស្ត្រខណ្ឌដង្កោ និងមានជ័យ រាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយកម្មករ និយោជិតចំនួ ន ៤លើក រួចមកហើយ។ លើកទី១ ធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា នៅតំបន់ព្រៃស្ពឺ រាជធានី ភ្នំពេញ មានកម្មករ និយោជិតចូលរួមចំនួន ១៨,០១៣នាក់, លើកទី២ ធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មករ និយោជិតចូលរួម ១៨,២៨៩នាក់ និងលើកទី៣ ធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានកម្មករ និយោជិតចូលរួម ១៨,២៦៥នាក់ និងលើកទី៤ ធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងស្រុកបាទី ខេត្តតាកែវ មានកម្មករ និយោជិតចូលរួម ១៨,១០៤នាក់។
ក្នុងជំនួប៤លើកកន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត បានថ្លែងបង្ហាញពីគោល នយោ បាយ របស់រាជ រដ្ឋាភិបាលក្នុងនីតិកាលថ្មី ជាពិសេស យុទ្ធ សាស្ត្របញ្ច កោណ-ដំណាក់ កាលទី១ ដែលជាយុទ្ធសាស្ត្រផ្តោតការ យកចិត្តទុកដាក់ខ្ពស់លើ កំណើន ការងារ និងលើក កម្ពស់ ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
ក្នុងជំនួបកន្លងទៅនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចង្អុលបង្ហាញការងារអាទិភាព ចំនួន ៦ ជូនទៅក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈអនុវត្តន៍ឱ្យមានប្រសិទ្ធភាព ខ្ពស់ ក្នុង ឆ្នាំ ២០២៣ នេះ។ ការងារ ទាំង៦នោះ រួម មាន៖
១៖ ខិតខំសម្របសម្រួលការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឱ្យបានល្អ ដោយឈរលើលក្ខណៈ វិទ្យាសាស្ត្រ និងលក្ខណៈវិនិច្ឆ័យដែលមានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ឱ្យបានមុន ពេល ឈប់សម្រាកបុណ្យ ភ្ជុំបិណ្ឌ ។ ការងារនេះ បានចេញលទ្ធផលរួចហើយ ដោយថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបោះឆ្នោតសម្រេចយកតួលេខ២០២ដុល្លារ ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបន្ថែមទឹកប្រាក់ ២ដុល្លារអាមេរិកទៀត ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតឆ្នាំ២០២៤ ឡើងដល់ ២០៤ដុល្លារក្នុងមួយខែ។ តាមរយៈការកើនឡើងប្រាក់ឈ្នួលនេះ នឹងធ្វើជួយធ្វើឱ្យជីវភាពរបស់កម្មករ និយោជិត ក្រុមគ្រួសារកាន់តែល្អប្រសើរ។
២៖ រៀបចំលិខិតបទដ្ឋានគតិយុត្តិជាបន្ទាន់ ដើម្បីត្រៀមដាក់ឱ្យដំណើរការរបប សន្តិសុខ សង្គម ផ្នែកថែទាំសុខ ភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ដើម្បីជួយសម្រាលបន្ទុក ចំណាយផ្នែកថែទាំសុខភាពរបស់កម្មករនិយោជិត និងក្រុមគ្រួសារឱ្យ បានលឿន និងត្រូវផ្សព្វផ្សាយ ឱ្យបាន ទូលំ ទូលាយ ដលកម្មករនិយោជិត ព្រមទាំងបង្កើត យន្ត ការ ងាយស្រួលសម្រាប់កម្មករនិយោជិតអាចចូលរួម ជាមួយនឹងកម្មវិធីនេះ។
៣៖ រៀបចំដាក់ឱ្យដំណើរការកម្មវិធីបណ្ដុះបណ្តាលជំនាញ បច្ចេកទេសវិជ្ជាជីវៈដល់ យុវជន មក ពី គ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥លាននាក់ និង សម្របសម្រួលជាមួយភាគី ពាក់ ព័ន្ធអនុញ្ញាតឱ្យកម្មករនិយោជិតអាចចូលរៀនជំនាញវិជ្ជាជីវៈផងដែរ ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាព ការងារនៅកន្លែងការងារ ដោយត្រូវរៀបចំវគ្គ បណ្តុះ បណ្តាលនៅវេនពេលយប់ ឬចុងសប្ដាហ៍។
៤៖ ត្រូវជំរុញការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងឱ្យបានពេញលេញស្រប តាមច្បាប់ស្តីពី ការ ងារ ដោយរួម បញ្ចូល កម្មវិធីហាត់ការ កម្មសិក្សា កម្មវិធីបង្កើនជំនាញ និងការរៀបចំ ជំនាញ ឡើង វិញ ដោយលើកទឹកចិត្ត វិស័យ ឯកជន ចូលរួមអនុវត្តកាតព្វកិច្ច ក្នុងការបណ្តុះបណ្តាល កម្មករ និយោជិត និងផ្ដល់ការបណ្តុះបណ្តាល បន្ថែមដល់ កម្មករនិយោជិតដែលកំពុងធ្វើការ ដើម្បីលើក កម្ពស់សមត្ថភាពជំនាញ បង្កើនផលិតភាព និងលទ្ធភាពនៃការបង្កើនប្រាក់ឈ្នួល។
៥៖ យកចិត្តទុកដាក់ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះ ទាំងមុន ពេល សម្រាល កូន ពេលសម្រាលកូន និងក្រោយពេលសម្រាលកូនឱ្យបានល្អ និងកាន់តែមាន ភាព ងាយ ស្រួល។ ហើយក៏ត្រូវធានាផងដែរថា ស្ត្រីមានផ្ទៃពោះ និងជនមានពិការភាព បានចេញ ធ្វើការមុន ១៥នាទី។
៦៖ បង្កើតឱ្យមានកម្មវិធីប្រកួតប្រជែងលើប្រធានបទ ភាពសុខដុមរមនានៅកន្លែងធ្វើការ ដើម្បីប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្ដមួយ ចាប់ពីឆ្នាំ២០២៤នេះតទៅ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានណែនាំផែនការសកម្មភាពក្នុងរយៈពេលពីរឆ្នាំខាងមុខ ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈយកចិត្តទុកដាក់អនុវត្តន៍ លើការងារអាទិភាព ចំនួន ៤ទៀតរួមមាន៖
១៖ សហការជាមួយក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា តំណាងភាគីនិយោជក និងតំណាងភាគី កម្មករ និយោជិត រួមគ្នាសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ ដោយមានការចូលរួមទ្រទ្រង់ពីនិយោជក និងភាគីពាក់ ព័ន្ធ នានា។
២៖ សហការជាមួយភាគីពាក់ព័ន្ធជំរុញការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាននៅតាមរោង ចក្រ ដែលកំពុងដំណើរការឱ្យបានសមរម្យសម្រាប់កម្មករនិយោជិត និងតម្រូវឱ្យមានការរៀបចំ កន្លែង ហូបបាយ ឬអាហារដ្ឋានសម្រាប់រោងចក្រដែលត្រូវបង្កើតថ្មី។
៣៖ សហការជាមួយភាគីពាក់ព័ន្ធសិក្សាយន្តការគាំទ្រ និងលើកទឹកចិត្តឱ្យមានការ ផ្លាស់ប្ដូរជា បណ្តើរៗនូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និង ផាសុក ភាពជាងមុនត្រឹមឆ្នាំ២០២៧។
៤៖ ជំរុញកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញ ដែលជាឱកាសសម្រាប់កម្មករនិយោជិត ទាំងក្នុង និងក្រៅប្រទេសអាចមានវិញ្ញាបនបត្រទទួលស្គាល់ជំនាញមួយ ដើម្បីបង្ហាញពីសមត្ថភាព និងកម្រិតជំនាញរបស់ខ្លួន។
សូមបញ្ជាក់ថា ក្រោមស្មារតីយកចិត្តទុកដាក់លើសុខទុក្ខ និងជីវភាពរបស់កម្មករ កម្មការិនី ជាពិសេស ស្ត្រីមាន ផ្ទៃ ពោះនោះ។ នៅក្នុងខែសីហា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា ទើប នឹង ចាប់ផ្តើមអនុវត្តន៍កម្មវិធី ឧបត្ថម្ភ សាច់ប្រាក់ជូនកម្មការិនីមានផ្ទៃពោះ ចាប់ពី ពេល មានផ្ទៃ ពោះ រហូតដល់កូនអាយុក្រោមពីរឆ្នាំ។ តាមរយៈ កម្ម វិធី ជំនួយសង្គមនេះ កម្មការិនីម្នាក់ អាច ទទួល បានប្រាក់ឧបត្ថម្ភសរុបជាង ១លាន ១២ម៉ឺនរៀល ដោយបើក ជា១៤លើក។ ៤លើក បើក មុន ពេលសម្រាលកូន ហើយ ១០លើកទៀត បើកក្រោយ ពេលសម្រាលកូន។ ក្នុងមួយលើក បើក បាន ៨ម៉ឺនរៀល។
បន្ថែមពីលើនោះនៅពេលសម្រាលកូនកម្មករិនីម្នាក់ទទួលបានការឧបត្ថម្ភថវិកា ៨០ម៉ឺនរៀល សម្រាប់អ្នក កូន មួយ, ១លាន ពីរសែនរៀល សម្រាប់កូនភ្លោះពីរ និង ១លាន ៦សែនរៀល សម្រាប់កូនភ្លោះ៣។ សម្រាប់អ្នក កូន ភ្លោះ៣ ក៏នឹងទទួលបានការ ឧបត្ថម្ភដាច់ដោយ ឡែកពី សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥លានរៀល ផង ដែរ។
លោក ហេង សួរ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានឧបត្ថម្ភថវិកាដល់កម្មការិនីជាស្ត្រីមានផ្ទៃពោះ និងសម្រាលកូនបានចំនួន ៤១៩,០៤៤នាក់ (សម្រាលបានកូនចំនួន ៤០៦,០១២នាក់) ចំណាយថវិកា ៤១.២លានដុល្លារ។
ដោយឡែកការអនុវត្តន៍គោលការណ៍ផ្តល់ប្រាក់ឧបត្ថម្ភថ្មីរបស់រាជរដ្ឋាភិបាល គិតចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ មានកម្មការិនី មន្ត្រីរាជការ មន្ត្រីកិច្ចសន្យាជាស្ត្រីសម្រាលកូនចំនួន ១០,០៦២នាក់ កូនចំនួន ៩,៦៨៥នាក់ ដោយបានទៅពិនិត្យសុខភាពមុន-ក្រោយសម្រាល ពេលសម្រាល និងចាក់វ៉ាក់សាំងសរុប ៤០,៣៩៣នាក់។ រយៈពេលពេល២ខែប៉ុណ្ណោះ រាជរដ្ឋាភិបាលបានចំណាយថវិកា ៣លានដុល្លារ សម្រាប់កម្មវិធីឧបត្ថម្ភនេះ។
លោកបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មករ និយោជិត ដែលចូលរួមសំណេះសំណាលក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត មានចំនួនសរុប ១៨,០៩៩នាក់ ក្នុងនោះមានកម្មការិនីមានផ្ទៃពោះ ៦៨៩នាក់។ បើតាមលោក ហេង សួរ កម្មករ និយោជិតដែលចូលរួមក្នុង ពិធី សំណេះសំណាលនេះ មកពីរោងចក្រ សហគ្រាសចំនួន២២ រួមមាន៖ រោងចក្រកាត់ដេរចំនួន១៨, ផលិតផលធ្វើ ដំណើរ និងកាបូបចំនួន២, ដេរស្បែកជើងចំនួន១ និងរោងចក្រផលិតឆ័ត្រចំនួន១។
លោករដ្ឋមន្ត្រីអតីតនិស្សិតអាហារូបករណ៍ពីប្រទេសជប៉ុនរូបនេះ បានឱ្យដឹងដែរថា បច្ចុប្បន្នរាជធានីភ្នំពេញ មានរោងចក្រ សហគ្រាសចំនួន៩,៥៩០ និងមានកម្មករ និយោជិតកំពុងបម្រើការងារសរុប ៦៦ម៉ឺន ៥ពាន់នាក់ ដែលផ្តល់ប្រាក់ឈ្នួល សរុបជាង ២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសក្នុងវិស័យកាត់ ដេរមាន ចំនួន៧៣៥ ផ្តល់ការងារជូន កម្មករ និយោជិតសរុបប្រមាណ ៣៤ម៉ឺន នាក់ ផ្តល់ប្រាក់ឈ្នួលសរុបជាង ១ពាន់លាន ដុល្លារក្នុង មួយឆ្នាំ។
នយោបាយបង្កើតការងារជូនប្រជាពលរដ្ឋ គឺជានយោបាយអាទិភាពមួយរបស់ រាជរដ្ឋា ភិបាល ដឹក នាំ ដោយគណបក្សប្រជាជនកម្ពុជាទាំងក្នុងអាណត្តិចាស់ និងអាណត្តិថ្មី។ ក្រោយ បង្កើតរាជ រដ្ឋា ភិ បា លនីតិកាល ថ្មី ហើយភ្លាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាប់ យក កម្ម ករ និយោជិតក្នុងវិស័យឧស្សាហកម្មផ្នែក វាយ នភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និង ផលិត ផលិត ផល ធ្វើ ដំណើរ និងកាបូបជាជំនួបសាធារណៈ លើក ដំបូង និងមានជំនួបជាបន្តបន្ទាប់ទៀត។
លោក ហេង សួរ បានសង្កត់ធ្ងន់ថា ការឧបត្ថម្ភនេះ ជាការសរបញ្ជាក់ឱ្យឃើញពីការគិតគូរដល់ការលើកកម្ពស់ សុខ ភាព មាតា និងកុមារតូច ក្នុងការរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបតម្ថភ្ភរបស់កុមារតូចតាំងពី កូន ក្នុងផ្ទៃ រហូតដល់កូនអាយុ ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា ទាំងបញ្ញាស្មារតីរបស់កុមារតូច ព្រមទាំងជួយសម្រាលបន្ទុកចំណាយកម្មករ និយោជិតផងដែរ។
រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់បំផុតចំពោះ ការទាញអ្នកវិនិយោគទុន ។ នេះបើតាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែង នៅអង្គការសហប្រជាជាតិ ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ៕
ដោយ : សិលា