ភ្នំពេញ: ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា ៖ ប្រព័ន្ធសម្ពាធទាប(ITCZ) នៅលើអាងមេគង្គថៃ និងឡាវ នឹងរំកិលបញ្ឆិតចុះមកក្រោមអូសបន្លាយពីប្រទេសថៃមកដល់លើជួរភ្នំដងរែក ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ចំណែក ព្យុះទី១៤ ឈ្មោះ កយនុយ” Koinu” នៅមហាសមុទ្រប៉ាស៊ីហ្វិកនឹងដើរកាត់លើភាគខាងត្បូងកោះតៃវ៉ាន់ មុននឹងរលាយអស់ឥទ្ធិពលនៅពេលដើរទៅដល់ភាគខាងកើតកោះហុងកុង នៅថ្ងៃទី៨ ខែតុលា (ព្យុះនេះនឹងមិនមានឥទ្ធិពលមកដល់លើកម្ពុជាទេ)។
ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា, ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ – នៅថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែតុលា រាជធានី និង បណ្តាខេត្តនានា អាចមានភ្លៀងនៅក្នុង កម្រិតពីខ្សោយ ទៅបង្គួរ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ពី ៥០-៧០%។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕
...
ដោយ : សិលា