រដូវកាន់បិណ្ឌ តោះស្វែងយល់ សុភាសិតមួយពោលថា «កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប»!

ចែករំលែក៖

ភ្នំពេញ : សូមអានសេចក្តីអត្ថាធិប្បាយ…..!

សេចក្តីស្លាប់គឹជាធម្មជាតិដែលទៀងទាត់បំផុតសម្រាប់មនុស្សគ្រប់ៗរូប ។ តែមុននឹងស្លាប់មនុស្សគួរតែបន្សល់ទុកនូវស្នាដៃល្អៗ និងកេរ្តិ៍ឈ្មោះកិត្តិយសឲ្យថ្លៃថ្នូរហើយពេលនៅរស់គ្មានមនុស្សគួរធ្វើខ្លួនអោយបានប្រសើរថ្លៃថ្លានិងអភិវឌ្ឍន៍ ។ ហេតុផលនេះហើយទើបមានសុភាសិតមួយពោលថា « កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប » ។

តើសុភាសិតខាងលើមានអត្ថន័យខ្លឹមសារដូចម្តេច ?

ដើម្បីជាចង្កូតបើកតម្រង់ឆ្ពោះទៅកាន់ផ្លូវក្នុងការដោះស្រាយសុភាសិតខាងលើនេះយើងគប្បីយល់នូវពាក្យពិបាកជាមុនសិន ។ ពាក្យ រស់ មានន័យថាដែលមានជីវីតឬជិវីតដែលគង់នៅចំណែកឯពាក្យពាក្យថាស្លាប់ ការលាចាកលោក ឬការផុតដង្ហើម ។ ប្រធានបទខាងលើនេះចង់បង្ហាញន័យថាមនុស្សទាំងអស់នៅពេលមានដង្ហើមរស់នៅត្រូវរស់ដោយមានភាពថ្លៃថ្នូរមានកេរ្តិ៍ឈ្មោះកិត្តិយសល្អប្រសើរមិនគួរស្លាប់ទៅវិញដោយគ្មានប្រយោជន៍ឥតន័យខ្លឹមសារនោះទេ ។

តាំងពីបុរាណមកម្ល៉េះដូនតាយើងតែបន្សល់ទុកនូវការអប់រំទូន្មានប្រៀនប្រដៅមនុស្សជំនាន់ក្រោយៗតាមរយៈពាក្យស្លោកឬសុភាសិតដើម ។ជាក់ស្តែងដូចមានការលើកឡើងថា « កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប »។

«ពស់» វាជាសត្វមួយប្រភេទដែលគ្រប់គ្នាតែងខ្លាចរអាចំពោះវាដោយសារវាអាចខាំ/ចឹកសម្លាប់មនុស្សបាន សត្វពស់ពោរពេញដោយពិសយ៉ាងកាចសាហាវ ដូចនេះហើយទើប​មនុស្សគ្រប់គ្នាតែងតែវាយសម្លាប់ដោយមិនបង្អង់ ។

ជាការពិតណាស់ការស្លាប់របស់សត្វពស់នេះមិនបានបន្សល់ទុកអ្វីដែលជាកេរដំណែលនិងឈ្មោះល្អបន្តិចក៏គ្មានដែរមានតែការខ្លាចរអានិងស្អប់​ខ្ពើមនិងខឹងសម្បារតែប៉ុណ្ណោះ ។ អីចឹងហើយ ការស្លាប់របស់ពស់គឺស្លាប់ដោយគ្មានតម្លៃនិងគ្មានការអាណិតអាសូរពីមនុស្សនោះទេ ។

ចំណែកឯសត្វ «កង្កែប» វិញជាប្រភេទសត្វស្លូតបូតមិនខាំមនុស្សនោះទេ ការរស់នៅរបស់វា​មិនបំពារបំពានអ្នកណាឡើយ ។ ក៏ប៉ុន្តែការរស់នៅរបស់វាទៀតសោត ក៏មិនបានល្អដែរ ព្រោះវារស់នៅក្នុងរន្ធតែវាមិនអាចមានសមត្ថភាពលទ្ធភាពកាយបង្កើតរន្ធដើម្បីជីវិតរស់នៅក្នុងរន្ធដើម្បីជីវីតរបស់វាទេគឹវាតែងតែចូលរស់នៅក្នុងនានារបស់សត្វដទៃដែលនៅទំនេរ ។ ថ្វីត្បិតរែវាគ្មានពិសកាចសាហាវដូចពស់ក៏ពិតមែនតែការស់នៅរបស់កង្កែប ពោរពេញដោយភាពភ័យខ្លាចនិងគ្មានការអភិវឌ្ឍន៍ច្នៃប្រឌិតឲ្យជីវីតខ្លួន​ឯងរស់នៅអោយបានល្អឡើយ ។​មែនទែនទៅសុភាសិត ខាងលើនេះបើប្រៀបធៀបនិងសង្គមមនុស្សគឹសំដៅដល់ការរស់នៅនិងការស្លាប់របស់មនុស្សនេះឯង ។មនុស្សគ្រប់រូបគប្បីបន្សល់ទុកនូវកេរដំណែលផ្សេងៗនិងកិត្តិនាមថ្លៃថ្នូរ្មមុននឹងលាចាកលោកនេះទៅ ។ អ៊ីចឹងយើងត្រូវតែព្យាយាមតស៊ូធ្វើកិច្ចការងារណាដែលល្អៗមានប្រយោជន៍ចៀសវាងការស្លាប់ទៅដោយគ្មានបន្សល់ទុកអ្វីក្រៅពីកេររ្តិ៍ឈ្មោះអាក្រក់ស្គុយរលួយ ដែលធ្វើឲ្យមនុស្សគ្រប់គ្នាស្អប់ខ្ពើមរអា ។ជាការពិតយើងមិនគួររស់ដូចកង្កែបនោះទេគឺមាននន័យថាបណ្តាលមនុស្សទាំងឡាយគូរគប្បីចេះរៀបចំការរស់នៅអាចបានល្អប្រសើរអភិវឌ្ឍន៍រីកចម្រើននិងសុភមង្គល ។ កើតមកជាមនុស្សមិនត្រូវរស់ដោយពឹងផ្អែកកម្លាំងអ្នកដទៃ ឬខ្ចីដង្ហើមដទៃសម្រាប់ដកនោះទេ ចូររស់នៅតាមអ្វីដែលជាលទ្ធភាពរបស់យើងកុំរស់ដោយកិត្តិយសថ្លៃថ្នូរហើយកាលណាបើស្លាប់ក៏ត្រូវបន្សល់ទុកនូវកេរ្តិ៍ឈ្មោះល្អប្រសើរ ។ យ៉ាងណាមិញដូចជាព្រះភិរម្យភាសាអ៊ូ ហៅង៉ុយ លោកត្រូវបានគេស្គាល់ថាជាកវីមួយរូបដ៏ប៉ីនប្រសព្វផ្នែកកំណាព្យដែលលោកបាននិពន្ធឡើងដូចជា ច្បាប់ប្រុស ច្បាប់ស្រី ច្បាស់កេ្តរ្តិ៍កាលថ្មីជាដើម សម្រាប់ទូន្មានប្រៀនប្រដៅកូនខ្មែរជំនាន់ក្រោយឲ្យយល់ទំនៀមទម្លាប់ក្នុងការរស់នៅ ។ ទោះបីលោកបានទទួលមរណភាពទៅបាត់ពីផែនដីនេះក៏ដោយប៉ុន្តែរាល់ស្នាដៃរបស់លោកនៅតែរស់រវើកជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ ហើយកេរ្តិ៍ឈ្មោះរបស់លោកតែងជាប់ក្នុងចិត្តមនុស្សស្ទើរគ្រប់ស្រទាប់ក្នុងសង្គម ឈ្មោះរបស់លោករន្ទីសុសសាយពុំអាចសាបសូន្យគឺស្តែងតាមរយៈស្នាដៃរបស់លោកនេះឯង ។

សរុបជារួមមកមនុសុ្សមិនត្រូវស្លាប់ដោយឥតប្រយោជន៍ហើយពេលរស់រានមានជីវីតក៏មិនគួររស់ដោយឥតន័យខ្លឹមសារនោះដែរគឺត្រូវរស់នៅដោយចេះអភិវឌ្ឍន័ខ្លួនឯងឲ្យបានថ្លៃថ្លារុងរឿង ។

ឆ្លងតាមការបកស្រាយយ៉ាងច្បាស់លាស់ហូរហែររួចមកប្រធានបទខាងលើពីតជាមានអត្ថន័យទូលំទូលាយល្អសម្រាប់ទូន្មានដល់បណ្តាជនទាំងឡាយអោយចេះខ្វល់ខ្វាយកែច្នៃអភិវឌ្ឍន៍ជីវីតរស់នៅអោយបានល្អប្រសើរនិងត្រូវធ្វើខ្លួនឲ្យមានតម្លៃបំផុតទាំងពេលរស់និងពេលស្លាប់ចៀសវាងការស្លាប់ទៅដោយគ្មានន័យខ្លឹមសារ ។ដូចនេះហើយចូរយុវជនទំពាំងស្នងឬស្សីនៃជាតិមាតុភូមិកម្ពុជាទាំងអស់ខិតខំកសាងខ្លួនឯងឲ្យបានមថ្លៃថ្នូរកិត្តិនាមល្អក្នុងការរស់នៅដោយចៀសឲ្យឆ្ងាយនៅអំពើអបាយមុខនានាដែលសង្គមស្អប់ខ្ពើមដោយងាកមកប្រឹងប្រែងរៀនសូត្រដើម្បីអភិវឌ្ឍន៍ខ្លួនឯងនិងចូលរួមចំណែកជួយដល់សង្គមជាតិឲ្យរីកចម្រើនខ្ពង់ខ្ពស់តាមរយៈការបង្កើតនូវស្នាដៃផ្សេងៗតាមដែលអាចធ្វើទៅបានប្រកបដោយឆន្ទៈ៕

...

ដោយ : លោក អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print