អ្វីទៅជា «QR កូដ ឬ Quick Respinse Code»?

ចែករំលែក៖

ភ្នំពេញ : QR កូដ គឺជាប្រភេទនៃបាកូដម៉ាត្រិកដែលមានវិមាត្រពីរ ដែលបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៤ ដោយក្រុមហ៊ុនជប៉ុនឈ្មោះ Denso Wave សម្រាប់បិទជាស្លាកសម្គាល់គ្រឿងបង្គុំរថយន្ត។

បាកូដ (Barcode) គឺរូបភាពនៃម៉ាស៊ីនអំណានអុបទិក ដែលផ្ទុកនូវព័ត៌មានជាក់លាក់ ដើម្បីសម្គាល់គ្រឿងបង្គុំ។

នៅក្នុងការអនុវត្ត QR កូដ មានផ្ទុកទិន្នន័យ សម្រាប់ការរុករកទីតាំង ការកំណត់អត្តសញ្ញាណកម្ម និងការរុករកវែប។

ដើម្បីផ្ទុកទិន្នន័យសំខាន់ៗ QR កូដ ប្រើប្រាស់ម៉ូដែលជាស្តង់ដារ៤ នៃការបកស្រាយកូដឡើងវិញ (Encoding) គឺ៖

+ ជាលេខ (Numeric)
+ ជាអក្សរក្រមលេខ (Alphanumeric)
+ បៃ (Byte) ឬ បៃណារី (Binary)
+ កានជី (Kanji)

QR កូដ មានផ្ទុកប្រអប់ការ៉េពណ៌ខ្មៅ នៅក្នុងក្រឡាចក្រត្រង្គការ៉េនៅលើផ្ទៃពណ៌សរ រួមមានសញ្ញាសម្គាល់ច្បាស់លាស់មួយចំនួន ដែកអាចអានដោយឧបករណ៍ឆ្លុះរូបភាព ដូចជា កាំមេរ៉ា និងដំណើរការដោយប្រើប្រាស់តំណភ្ជាប់ភាពកែតម្រូវ Reed-Solomon រហូតដល់ដល់រូបភាពនោះអាចបកស្រាយបាន។

ទិន្នន័យតម្រូវ ជាបន្តបន្ទាប់ត្រូវបានស្រង់ចេញពីគំរូដែលតំណាងនៅក្នុងសមាសធាតុផ្តេកនិងបញ្ឈរនៃរូបភាព។

បច្ចុប្បន្ន QR កូដនេះត្រូវបានយកមកប្រើមិនត្រឹមតែក្នុងការរុករកផលិតផល បញ្ជីអត្តសញ្ញាណកម្ម ការរុករកពេលវេលា គ្រប់ឯកសារ និងគ្រប់គ្រងទូទៅឡើយ គឺគេថែមយកមកប្រើប្រាស់ក្នុងវិស័យធនាគារផងដែរ។ល។

...

ដោយ : អុឹម វុត្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print