ស្រ្តីជនជាតិចិនបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវនៅក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈជនចិនបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវទាំងព្រឹកនៅក្រុងប៉ោយប៉ែត ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤.៤០នាទីព្រឹកថ្ងៃទី០៣.ខែតុលា ឆ្នាំ២០២៣ នៅមុខសណ្ឋាគារលី តាមបណ្ដោយ​ ផ្លូវជាតិលេខ៥ ក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

 សមត្ថកិច្ចប្រាប់ថាៈមុនពេលកើតហេតុ គេមានរថយន្តម៉ាក ឡង់គ្រីសស័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ.2AZ-1789 បាន បើកពីកើតទៅលិច ក្នុងយ៉ាងល្បឿន បានបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តខូចខាតផ្នែកខាងមុខទាំងស្រុង ក្នុងហេតុការនោះគេឃើញមានជនជាតិចុះពីលើរថយន្តមកមានចំនួន៤ទៅ៥នាក់តែមិនបណ្តាលអោយមានអ្នករងរបួសនោះទេ។

នគរបាលបញ្ជាក់ថា ករណីនេះបង្កឡើងដោយជនជាតិចិនមួយក្រុម បើកបរដោយស្រីជនជាតិម្នាក់ ធ្វើអោយក្បាលនាគរនាំពុះចែកទ្រូងផ្លូវបែកបាក់ និងរថយន្តខូចខាតផ្នែកមួយចំហៀងមុខ។  ក្រោយពីវាស់វែងសមត្ថកិច្ចបានយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីអោយភាគីបង្ក មកទទួលយករថយន្តនិងទទួលខុសត្រូវថ្លៃខូចខាតក្បាលនាគពុះចែកទ្រូងជារបស់សារធាណៈ។

 ពលរដ្ឋបានលើកឡើងថាៈនៅចំណុចខាងលើនេះ មានករណីបុកញឹកញាប់សំណូមពរដល់អាជ្ញាធរ បន្តធ្វើរនាំងពុះចែកទ្រូងផ្លូវ នៅទីប្រជុំជនបន្ថែមទៀត និងដាក់ភ្លើងសញ្ញា បំភ្លឺអោយបានច្រើនចៀសវាងគ្រោះថ្នាក់ចរាចរណ៍កើតឡើងនិងឲ្យមានសោភណ័ភាពក្នុងក្រុងបានល្អផង៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print