Galatasaray វាយបកបំបាក់ Man Utd ដល់ទឹកដីនៅ Champions League

ចែករំលែក៖

រដូវកាលដ៏ក្រៀមក្រំរបស់ក្រុម Manchester United បានបន្តកើតឡើងទៀតក្រោយពីការចាញ់ដ៏អាក្រក់ក្នុងទឹកដីខ្លួនឯង ខណៈដែលក្រុម Galatasaray បានវាយបកដើម្បីដណ្តើមបានជ័យជម្នះក្នុងវគ្គជម្រុះ Champions League ក្នុងពូល A ក្នុងលទ្ធផល៣ទល់២ នៅកីឡដ្ឋាន Old Trafford កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ តុលានេះ។

 ២គ្រាប់រកបានតាមរយៈខ្សែប្រយុទ្ធវ័យក្មេង Rasmus Hojlund ដែលជាការខិតខំប្រឹងប្រែងដ៏ត្រចះត្រចង់ ខណៈដែលកីឡាករវ័យ២០ឆ្នាំរូបនេះរកបាន១គ្រាប់នៅនាទីទី១៧ ដោយការដណ្តើមបានពី Davinson Sanchez និងផ្តួល Fernando Muslera រួចទាត់បាល់បញ្ចូលទីបានសម្រេច។ ប៉ុន្តែ ក្រុម ម្ចាស់ ផ្ទះមិនអាចរក្សាសំណាញ់ទីបាន ខណៈ ដែល កីឡាករ ចំណាស់ Wilfried Zaha រកបានគ្រាប់បាល់តាមស្មើជា លើក ដំបូងនៅនាទីទី២៣។

 ចូលដល់ការប្រកួតតង់ទី២ ក្រុមម្ចាស់ផ្ទះបាននាំមុខសាជាថ្មីនៅនាទីទី៦៧ ដោយកីឡាករ Rasmus Hojlund ដដែល តែមិនបានប៉ុន្មានផង Kerem Akturkoglu របស់ Galatasaray បាន តាម ស្មើវិញនៅនាទីទី៧១។ ឱកាសមួយទៀតរបស់ក្រុមភ្ញៀវគឺកីឡាករMauro Icardi មានឱកាសស៊ុតបាល់ប៉េណាល់ទីដែលអាជ្ញាកណ្តាលផ្តល់ឲ្យបន្ទាប់ពីកំហុសរបស់អ្នកចាំទី Andre Onana ប៉ុន្តែនៅតែធ្វើមិនបានល្អ ដោយមិនអាចបំប៉ោងសំណាញ់ទីបានទេ ហើយនៅនាទីទី៧៧ ខ្សែបម្រើ Casemiro របស់ Man Utd ទទួលបានកាតក្រហមបន្ទាប់ពីកីឡាកររូបនេះបានឈូសជើងកីឡាកររបស់ Galatasaray ធ្វើឲ្យអាជ្ញាកណ្តាលផ្តល់កាតក្រហមតែម្តង។

 ជិតនឹងចប់ការប្រកួតទៅហើយ ពោលគឺនៅនាទីទី៨១ កីឡាករអាហ្សង់ទីន Mauro Icardi ដែលស៊ុតប៉េណាល់ទីមិនចូលនោះ បានកសាងគុណសម្បត្តិឡើងវិញដោយរកបាន១គ្រាប់នាំមុខក្រុមម្ចាស់ផ្ទះ Man Utd និងជាគ្រាប់ជ័យជម្នះសម្រាប់ Galatasaray រកបាន៣ពិន្ទុបន្ថែមក្នុងការប្រកួតនេះ ស្របពេលដែលក្រុមម្ចាស់ផ្ទះសល់គ្នា១០នាក់។

 នេះជាលើកទីមួយហើយដែល Man Utd ចាប់ផ្តើមវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League ជាមួយនឹងការបរាជ័យជាបន្តបន្ទាប់ ហើយដាក់សម្ពាធលើអ្នកចាត់ការលោក Erik ten Hag ដែលក្រុមនេះស្ថិតនៅបាតតារាង ដោយពីក្រោយក្រុមBayern Munich ដែលធ្វើបានល្អឈ្នះទាំង២ប្រកួតមាន៦ពិន្ទុ។ ពេលនេះ Man United បានចាញ់២លើកក្នុងការប្រកួត បន្ទាប់ពីចាញ់ក្រុម Crystal Palace ក្នុងផ្ទះខ្លួនឯងកាលពីថ្ងៃសៅរ៍ ដោយ៥ ប្រកួតចុងក្រោយរបស់ពួកគេ និង៥លើកក្នុងចំណោម១០នៅក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print