តោះ​! មកឈ្វេងយល់បន្ថែមពីផ្លាកសញ្ញាចរាចរណ៍​ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ដោយចៃដន្យ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​ទី​០៤​ ខែតុលា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​​​ បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នាឈ្វេងយល់បន្ថែមពីផ្លាកសញ្ញាចរាចរណ៍ដូចខាងក្រោមនេះ! នាំគ្នាអនុវត្តនិងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីកាត់បន្ថយការគ្រោះថ្នាក់ដោយចៃដន្យ។

តោះ​ចង់​ដឹង​អត់​ថា​ គួរធ្វេីយ៉ាងណាដើម្បីកាត់បន្ថយការគ្រោះថ្នាក់ដោយចៃដន្យ​ មានដូចខាងក្រោម​៖

១. ប្រយ័ត្នខាងមុខមានផ្លូវកោងទៅស្ដាំ
២. ប្រយ័ត្នខាងមុខមានផ្លូវបំបែកទៅខាងឆ្វេង
៣. ប្រយ័ត្នខាងមុខអាចមានកុមារឆ្លងកាត់
៤. ប្រយ័ត្នខាងមុខមានផ្លូវកោងបត់បែនច្រើនសារ
៥. ប្រយ័ត្នខាងមុខមានផ្លូវរួមតូចនៅខាងឆ្វេង
៦. ប្រយ័ត្នមានផ្លូវកោងទៅឆ្វេង ហើយកោងទៅស្ដាំនៅខាងមុខ
៧. ប្រយ័ត្នខាងមុខមានរថភ្លើងឆ្លងកាត់ដោយមានរបាំងការពារ
៨. ប្រយ័ត្នខាងមុខចប់ទ្រូងផ្លូវបែកជាពីរ។

ជាមួយគ្នានេះ​ នៅព្រឹកថ្ងៃដដែលនេះ​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានបង្ហាញ​ពីការបើកបរថយក្រោយ នៅពេលចាប់ផ្តើមចេញដំណើរ៖
– ត្រូវដើរមើលជុំវិញរថយន្តឱ្យបានច្បាស់លាស់សិន មុននឹងចូលក្នុងរថយន្ត
– ផ្ដល់សញ្ញាបត់ឆ្វេង ឬស្តាំ ជាដំណឹងមុនឱ្យបានគ្រប់គ្រាន់
– បើកបរថយក្រោយយឺតៗ ដោយងាកមើលទៅក្រោយ និងក្រឡេកមើលតាមកញ្ចក់មើលក្រោយសងខាង។

ការបើកបរថយក្រោយ នៅពេលកំពុងធ្វើដំណើរ ឬរៀបនឹងឈប់ធ្វើដំណើរ
– យកល្អត្រូវចុះមើលផ្លូវ ដែលអ្នកមានបំណងបើកបរថយក្រោយ ឱ្យបានច្បាស់លាស់សិន
– ផ្ដល់សញ្ញាបត់ឆ្វេង ឬស្តាំជាដំណឹងមុនឱ្យបានគ្រប់គ្រាន់
– បើមានលទ្ធភាពត្រូវបើកបរថយក្រោយ បត់មកខាងផ្នែកអ្នកបើកបរ ព្រោះអ្នកបើកបរអាចមើលឃើញខាងក្រោយរថយន្ត
– បើកបរថយក្រោយយឺតៗ ដោយងាកមើលទៅក្រោយ និងក្រឡេកមើលតាមកញ្ចក់មើលក្រោយសងខាង
– បើមានលទ្ធភាព ត្រូវប្រើអ្នកជំនួយ៕ដោយ៖សរ​ សម

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print