រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ ថិវកាមូលនិធិបរិស្ថានត្រូវបម្រើឱ្យការងារអាទិភាពក្រសួងដោយតម្លាភាព គណនេយ្យភាព ដើម្បីឈានឆ្ពោះទៅសម្រេចបានជោគជ័យស្របតាមយុទ្ធសាស្រ្តបញ្ចកោណ

ចែករំលែក៖

ភ្នំពេញ ៖ ការប្រើប្រាស់ថវិកាមូលនិធិបរិស្ថាន ចាំបាច់ត្រូវបម្រើឱ្យការងារអាទិភាពរបស់ក្រសួង និងមានតម្លាភាព គណនេយ្យភាព ហើយសមស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១ នេះជាការថ្លែងរបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

ការថ្លែងនេះធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយមន្រ្តីរាជការ នៃលេខាធិការដ្ឋាននៃគណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គមជាលក្ខណៈគ្រួសារបរិស្ថាន នៅទីស្តីការក្រសួង នាថ្ងៃទី០៤ តុលា ឆ្នាំ២០២៣នេះ ។

ជាមួយគ្នានេះលោករដ្ឋមន្រ្តីបានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានរៀបចំថវិកាមូលនិធិបរិស្ថាន និងសង្គមឡើង ដើម្បីបំពេញ និងបម្រើឱ្យវិស័យបរិស្ថាន ទៅតាមអាទិភាពដែលក្រសួងបានដាក់ចេញ ហើយចំពោះករណីដែលមិនចំទិសដៅអាទិភាព ត្រូវសម្រួចទិសដៅឱ្យចំឡើងវិញ ។

...

ការងារបរិស្ថានគឺមានភាពសំខាន់ជាសកល ដូចនេះនាវាបរិស្ថានអាចឆ្ពោះទៅមុខបានលឿន គឺពឹងអាស្រ័យលើការប្រើប្រាស់ថវិកាមូលនិធិបរិស្ថាន និង សង្គមបានចំទិសដៅ ចំការងារអាទិភាព ប្រកបដោយតម្លាភាព មានប្រសិទ្ធភាពបំផុត និងស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១ នៃមុំទី២ ទី៤ និងទី៥ គឺធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដោយជំរុញការលើកកម្ពស់ ការទាក់ទាញវិនិយោគ ក្នុងឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងឧស្សាហកម្មបៃតង ៕ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print