ភ្នំពេញ៖ បុរសជាអ្នករេីសអេតចាយម្នាក់ត្រូវបានគេប្រទះឃេីញដេកស្លាប់ក្នុងផ្ទះទុកចោលមួយកន្លែងបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី០៤ខែតុលាឆ្នាំ២០២៣នៅចំណុច បុរីអាកាសចរណ៍ ផ្ទះទុកចោល ផ្លូវ១១១កា ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះ សព ឈ្មោះ សុខា ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរ រើសអេតចាយ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅ មិន ពិតប្រាកដ មានស្រុក កំណើតនៅ ខេត្តតាកែវ ។
តាមការ បំភ្លឺ របស់ ឈ្មោះ ផន ដែនឩត្តម ភេទប្រុសអាយុ៣៦ ឆ្នាំ បាន ឱ្យដឹងថា នៅ មុនពេល កើតហេតុ មាន អ្នក មើល ការ ខុសត្រូវ នៅបុរី អាកាសចរណ៍ រហស្សនាម០១ បាន មក ប្រាប់គាត់ថាឱ្យ ដឹក ជនរងគ្រោះ ចេញពី កន្លែងនិង កុំ ឱ្យដេក នៅនិងទៀត យកទៅ កន្លែងផ្សេង ពេលគាត់មកដល់ កបាន ឃើញ ជនរងគ្រោះដេកស្លាប់បាត់ទៅហើយបាន រាយការណ៍ ទៅ ប្រាប់ សមត្ថកិច្ចតែម្ដង តាមការ ពិនិត្យនិង កោសល្យវិច្ចយ័ របស់ នគរបាល បច្ចេកទេសនិងវិទ្យាសាស្ត្រ នៃ ស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ជនរងគ្រោះ ស្លាប់ដោយសារគាំងបេះដូង បច្ចុប្បន្ន សពយកទៅ ម្កល់នៅ វត្ត ទឹកថ្លារងចាំស្វែងរកសាច់ញាតិមកទទួល៕ដោយ៖សុខាសែនជ័យ