រពឹសដៃអុចផាវគប់ចូលក្នុងទីតាំងម៉ាស្សាបង្កជាជម្លោះ នគរបាលចាប់ខ្លួនបាន៤នាក់

ចែករំលែក៖

ខេត្តកណ្ដាល: ក្មេងទំនើង៤នាក់ ក្នុងចំណោមបក្ខពួក៨នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួលចាប់ខ្លួន បន្ទាប់ពីក្រុមក្មេងទំនើងទាំងនេះ រពឹសដៃអុចផាវគប់ចូលក្នុងទីតាំងកោសជប់ម៉ាស្សា បង្កជាជម្លោះឈានដល់ក្រុមក្មេងទាំងនោះយកដុំថ្មគប់ចូលក្នុងទីតាំងបន្ថែមទៀត បណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន។ ករណីនេះ បានកើតឡើងនៅថ្ងៃទី០៤ ខែតុលា​ ឆ្នាំ២០២៣​ នៅវេលាម៉ោង០១និង៤០នាទីរំលងអធ្រាត្រ​ ចំណុចនៅផ្ទះជនរងគ្រោះភូមិរកាធំ ឃុំបែកចាន​ ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះចំនួន០២នាក់ ១-ឈ្មោះ​ អុឹម ណារី ភេទស្រី អាយុ៤៣ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរបេីកកន្លែងម៉ាស្សា ស្នាក់នៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ២-ឈ្មោះ អុឹម សីហា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ចំណែកជនសង្ស័យ​ ០៨នាក់​ ប្រុស​ ឃាត់​ខ្លួន​០៤នាក់​
១-ឈ្មោះ​ ហៀង លីហួ ភេទប្រុស​ អាយុ១៦ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល​ ខេត្ដកណ្ដាល​ (ឃាត់ខ្លួន)​ ។
២-ឈ្មោះ រិន ដានិ ភេទប្រុសអាយុ១៥ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល​ ខេត្តកណ្ដាល​ (ឃាត់ខ្លួន)។
៣-ឈ្មោះ​ តុប ចិន្ដា ហៅក្រិន ភេទប្រុសអាយុ១៨ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់​ ​ស្រុកអង្គស្នួល​ ​ខេត្តកណ្ដាល​ (ឃាត់ខ្លួន)។ ៤-ឈ្មោះ​ យ៉ាង ពៅសុវណ្ណារិទ្ធ ភេទប្រុសអាយុ១៥ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងក្រពេី​ ឃុំក្រាំងម្កាក់​ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល​ (ឃាត់ខ្លួន) រីឯ៤នាក់ទៀតរត់គេចខ្លួន។
សម្ភារៈចាប់យក៖ កាំបិតប៉័ងតោចំនួន០១ ដុំថ្មចំនួន០៤ដុំ ជារបស់ជនសង្សយ័ ،ផលប៉ះពាល់៖ បណ្ដាលឱ្យបែកបង្អួចកញ្ចក់ចំនួន០២, ទ្វារផ្ទះមានស្នាមកាប់ដោយកាំបិត។ ជនរងគ្រោះឈ្មោះ អុឹម សីហា ត្រូវរងរបួសចំស្មងជេីងខាងឆ្វេងបណ្ដាលឱ្យមុតចេញឈាម។
ប្រភពដដែលបន្តថា នៅមុនពេលកេីតហេតុ​ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣​ វេលាម៉ោង​២០និង៣០នាទី​ ជនរងគ្រោះទាំងពីរនាក់និងកូនចៅបាននៅក្នុងផ្ទះបេីកហាងម៉ាស្សាដូចរាល់ដង​ ស្រាប់តែមានជនសង្ស័យ០៦នាក់ជិះម៉ូតូ០៣គ្រឿង​ មកពីទិសខាងត្បូង(បឹងធំ-បែកចាន)បានជិះយឺតៗមកដល់មុខហាងម៉ាស្សារួចបានដុតផាវបោះចូលមុខហាងម៉ាស្សាផ្ទុះបណ្ដាលឱ្យភ្ញាក់​ ហេីយជនរងគ្រោះបានស្រែកជេរទៅជនសង្សយ័ទាំងនោះថា(អេីពួកអាចុយម្រាយអត់ការងារធ្វេីទេដេីរដុតផាវបោះចូលផ្ទះគេចឹង! ) ។ ភ្លាមនោះជនសង្សយ័ក៏បានស្រែកជេរតបមកវិញ​ រួចហេីយជនសង្សយ័ក៏បានបេីកម៉ូតូទៅទិសខាងជេីងបាត់ទៅ មួយសន្ទុះក្រោយមកទៀតពួកជនសង្សយ័បានបេីកម៉ូតូជិះទៅវិញទៅមកចំនួនបីដងតែមិនបានធ្វេីសកម្មភាពអ្វីទេ។ លុះដល់ម៉ោង០១និង៤០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ជនសង្សយ័ក៏បាននាំគ្នាជិះម៉ូតូ០៤គ្រឿងមានគ្នា០៨នាក់មកដល់មុខហាងម៉ាស្សាជនរងគ្រោះរួចបាននាំគ្នាចុះពីលេីម៉ូតូនិងយកដុំថ្មគប់ទៅលេីហាងជនរងគ្រោះបណ្ដាលឱ្យបែកអង្អួចកញ្ចក់អស់ពីរ​ ហេីយជនរងគ្រោះបាននាំគ្នារត់ចូលទៅក្នុងហាងនិងទាញទ្វារបិទ តែបិទមិនទាន់ក៏បានត្រូវពួកជនសង្ស័យគប់ត្រូវចំស្មងជេីងជនរងគ្រោះឈ្មោះ​ អ៊ឹមសីហា​ បណ្ដាលឱ្យរបួសចេញឈាម ។ ពេលជនរងគ្រោះបិទទ្វាររួចហេីយបក្ខពួកជនសង្ស័យបានយកកាំបិតប៉័ងតោកាប់ទ្វារហាងជនរងគ្រោះធ្វេីឱ្យខូចខាតទាំងស្រុង​រួចគេចខ្លួនអស់​ ចំណែកជនរងគ្រោះបានរាយការណ៍និងដាក់ពាក្យបណ្តឹង​មកប៉ុស្តិ៍រដ្ឋបាល​ ។
ក្រោយពីទទួលបានព័ត៌មាន​បានភ្លាម​ កម្លាំងប៉ុស្តិ៍បែកចាន និងកម្លាំងប៉ុស្តិ៍ក្រាំងម្កាក់​ បានសហការជាមួយកម្លាំងផ្នែកជំនាញ​នគរបាលយុត្តិធម៌ស្រុក​ បានចុះទៅដល់កន្លែងកេីតហេតុ​ ធ្វេីការស្រាវជ្រាវតាមរកឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់​ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក​ សួរនាំបន្ត។
នៅចំពោះមុខសមត្ថកិច្ច​ ជនសង្ស័យ​បានឆ្លេីយសារភាពថា​ ពួកខ្លួនពិតជាបានធ្វេីសកម្មភាព​ យកកាំបិតកាប់​ និងយកដុំថ្មគប់ទៅលេីជនរងគ្រោះ​ ប្រាកដមែន។
ចំពោះករណីនេះកម្លាំងផ្នែកជំនាញ​ កំពុង​កសាង​សំណុំ​រឿង​តាមនីតិវិធីច្បាប់​ ៕ដោយ៖ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print