ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលានិងបញ្ចេញរថយន្ដក្រុង៤៥៥គ្រឿង ដឹកពលរដ្ឋទៅស្រុកឥគិតថ្លៃ ឱកាសភ្ជុំបិណ្ឌ ។ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបថរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ៤៥៥ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋក្នុង ការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដោយក្នុងនោះ៖
១-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ៦០គ្រឿង។
២-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្ត ខេត្តត្រលប់មករាជធានីភ្នំពេញវិញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ៣៩៥គ្រឿង ដែលមានគោលដៅ និងទីតាំង ដូចខាងក្រោម៖ បរិយាយ ចំនួនទីតាំង និងម៉ោងចេញដំណើរ ភ្នំពេញ – បណ្តាខេត្ត ចាប់ពីម៉ោង ៦:៣០នាទីព្រឹក ដល់ម៉ោង ១១:៣០នាទី ៕ ដោយ៖សំរិត