ចាប់ពីថ្ងៃទី​៥​-៨​តុលា​ ឆ្នាំ​២០២៣នេះ​ តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​កណ្ដាល​ នឹងមានការរអាក់រអួលចរន្ត​អគ្គិសនី​ខ្លះៗ

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​សេចក្តីជូនដំណឹងរបស់​អគ្គីសនី​កម្ពុជា​ បានឱ្យដឹងថា​ តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​កណ្ដាល​ នឹងមានការរអាក់រអួលចរន្ត​អគ្គិសនី​ខ្លះៗ​ទៅតាម​ពេលវេលា​កំណត់​ ចាប់ពីថ្ងៃទី​៥​-៨​តុលា​ ឆ្នាំ​២០២៣នេះ។

ជាក់ស្ដែង​នៅក្នុង​សេចក្ដី​ជូនដំណឹង​ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

អគ្គីសនី​កម្ពុជា​ បានបញ្ជាក់បន្ថែមថា​ ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។

នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៤:៣០នាទីរសៀល អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើង 102 ដើម្បីឱ្យក្រុមការងារបច្ចេកទេសធ្វើតេស្តបរិក្ខារអគ្គិសនី ដែលមានទីតាំងស្ថិតនៅ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

...

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print