ខេត្តកណ្ដាល៖ បុរសម្នាក់ទំនងជាតណ្ហាពុះកញ្ជ្រោលដល់កំរិត ខ្វះការពិចារណាចាប់ស្រ្ដីជាប្រពន្ធរបស់មិត្ដភក្ដិគំរាមរំលោភសេពសន្ថវៈរហូតបានសម្រេចបំណង កាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុចវាលស្មៅមួយកន្លែង ស្ថិតក្នុងភូមិព្រៃគោល ឃុំឈ្វាំង ស្រុកពញាឮ ខេត្ដកណ្ដាល ។
ជនសង្ស័យត្រូវបានស្រ្ដីរងគ្រោះប្ដឹងចូលសមត្ថកិច្ចនគរបាលស្រុកពញាឮឲ្យជួយអន្ដរាគមន៍ឃាត់ខ្លួននៅវេលារសៀលថ្ងៃដដែល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ជនសង្ស័យដែលលបស៊ីប្រពន្ធមិត្ដភក្ដិនោះមានឈ្មោះ ចេង សាម៉េត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកីឡាករប្រដាល់ក្បាច់គុនបុរាណខ្មែរ មានទីលំនៅភូមិព្រៃគោល ឃុំឈ្វាំង ស្រុកពញាឮ ។ ចំណែកឯស្រ្ដីរងគ្រោះឈ្មោះ ស ក.ល.ត អាយុ២០ឆ្នាំ ។
មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោង៨យប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ ស្រ្ដីរងគ្រោះនិងបុរសជាប្ដីបានទៅមើលល្ខោនបាសាក់នៅវត្ដសុពណ៌ ស្ថិតក្នុងឃុំម្កាក់ ស្រុកអង្គស្នួលជាមួយជនសង្ស័យ និងនារីជាសង្សា ។ ពេលទៅដល់អ្នកទាំង៤បាននាំគ្នាផឹកស្រាបៀរអស់ចំនួន៣កញ្ច្រែង ស្មើ១៨កំប៉ុង ទើបនាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះស្រ្ដីរងគ្រោះ នៅភូមិបាសិត ឃុំម្កាក់វិញ ខណៈទៅដល់ផ្ទះស្រ្ដីរងគ្រោះ ជនសង្ស័យបានឈ្លោះប្រកែកពាក្យសំដីជាមួយឈ្មោះ ភក្ដី ដែលត្រូវជាសាច់ញាតិស្រ្ដីរងគ្រោះ ។
លុះមួយសន្ទុះក្រោយមក ជនសង្ស័យក៏បានជិះម៉ូតូទៅតាមស្រ្ដីរងគ្រោះនៅកន្លែងលក់ស្រាបៀរ ពេលទៅដល់ជនសង្ស័យបានឲ្យប្អូនស្រីជិះម៉ូតូទៅផ្ទះមុន ទុកខ្លួនជាអ្នកឌុបស្រ្ដីរងគ្រោះទៅផ្ទះវិញ ។ ឱកាសល្អជនសង្ស័យបានដឹកស្រ្ដីរងគ្រោះទៅវាលស្មៅ រួចឈប់ម៉ូតូធ្វើសកម្មភាពឱបថើប និងច្របាច់សុដន់ស្រ្ដីរងគ្រោះ ខណៈស្រ្ដីរងគ្រោះបានរើបំរាស់រត់គេចខ្លួន ក៏ត្រូវជនសង្ស័យតាមចាប់ក្របួចរួចគំរាមសម្លាប់ ដោយសារតែការភ័យខ្លាច ស្រ្ដីរងគ្រោះលែងហ៊ានរត់គេចខ្លួនទៀត ក៏ត្រូវជនសង្ស័យចាប់បង្ខំរំលោភយ៉ាងព្រៃផ្សៃរហូតបានសម្រេច ទើបដឹកស្រ្ដីរងគ្រោះទៅកន្លែងផឹកស៊ីជាធម្មតា ។
ក្រោយពីត្រឡប់ទៅដល់លំនៅឋាននៅស្រុកអង្គស្នួល ស្រ្ដីរងគ្រោះបានយករឿងនេះប្រាប់ទៅបុរសជាប្ដី ឈានដល់ដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកពញាឮ នៅព្រឹកថ្ងៃដដែល ហើយសមត្ថកិច្ចក៏បានស្រាវជា្រវឈានដល់ឃាត់ខ្លូនជនសង្ស័យដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ ស្អាងជ័យ