ខេត្តសៀមរាប : ភ្ញៀវទេសចរកូរ៉េចំនួន៤០៣នាក់ ដែលជាក្រុមទេសចរធំជាងគេដំបូង នៅក្នុងឆ្នាំ២០២៣នេះ បានមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប តាមជើងហោះចំនួន២គ្រឿង កាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ម្សិលមុិញនេះ ។
តាមការឱ្យដឹងពីក្រុមហ៊ុនទេសចរណ៍ Tour Fresh ដែលមានដៃគូសហការជាមួយក្រុមហ៊ុនទេសចរណ៍នៃសាធារណរដ្ឋកូរ៉េ បញ្ជាក់ថា ក្រុមអ្នកទេសចរណ៍កូរ៉េ ដែលមកទស្សនានៅខេត្តសៀមរាប នាពេលនេះ មិនមែនក្រុមដំបូង ហើយក៏មិនមែនជាក្រុមចុងក្រោយនោះទេ។
បើតាមគម្រោង សម្រាប់ជំហានដំបូងនេះភ្ញៀវទេសចរណ៍ជនជាតិកូរ៉េអាចមានចំនួនប្រមាណ ១ ២០០នាក់ តែដោយសារការរៀបចំនៅពុំទាន់មានភាពរលូន ទើបធ្វើការរៀបចំជាជំហានៗ ៤០០នាក់។
ក្រុមហ៊ុនដដែល បន្ថែមថា ក្រុមភ្ញៀវទេសចរនេះ មានលក្ខណៈចម្រុះ ដែលជាប្រភេទគ្រួសារ មិត្តភក្តិ ចាស់ ក្មេងជាដើម។ ពួកគេបានលឺពីភាពស្រស់ស្អាតនៃធម្មជាតិ ជាពិសេសប្រាសាទបុរាណរបស់កម្ពុជាជាយូរមកហើយ សម្រាប់ដំណើរទេសចរណ៍នេះ ពួកនឹងមកទស្សនា និងស្នាក់នៅក្នុងខេត្តសៀមរាប រយៈពេល ៤ថ្ងៃ។
ចំពោះការបដិសណ្ឋាកិច្ច ក្រុមហ៊ុន ក៏ដូចជាប្រតិបត្តិករទេសចរណ៍ក្នុងខេត្ត ក៏បានសហការគ្នាយ៉ាងល្អ ដើម្បីតាមរយៈការស្វាគមន៍ តាមទំនៀមទម្លាប់របស់ខ្មែរយ៉ាងរួសរាយរាក់ទាក់ និងកកក់ក្ដៅ។
តាមរបាយការណ៍របស់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប សម្រាប់រយៈពេល ៧ថ្ងៃចុងក្រោយ គឺចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលានេះ ចំនួនអ្នកដំណើរមកពីបរទេសចូលមកកាន់ខេត្តសៀមរាប ក្នុងមួយថ្ងៃមានជាង ១ ១០០នាក់ និងមានជើងហោះហើរមកពីបរទេសជាមធ្យម ១៣ជើង ក្នុងមួយថ្ងៃ។
សូមបញ្ជាក់ថា : ជនជាតិចិនម្នាក់ បានសរសេរក្នុង ប្រព័ន្ឋ Red Book ដែលជាSocial Media ល្បីរបស់ចិនដូចគ្នានឹង FB ដែរ ដោយលើកឡើងថា កម្ពុជាមិនដូចគេផ្សព្វផ្សាយទេ ហើយក៏មិនដូចក្នុងខ្សែរភាពយន្តដែរ !! មុនឈានជើងមក គាត់ពិតជាបារម្ភណាស់ តែមកដល់កម្ពុជាបែរ ជាប្រទេសដែលមានសុវត្ថិភាព ថែមទាំងសរសើរប្រជាជនកម្ពុជារស់រាយរាក់ទាក់។ មានជនជាតិចិនជាច្រើនចូលcomment ថាចង់មកកំសាន្តដែរ ។ ខ្ញុំបានប្រើ Google translate ពីភាសាចិន មកជាភាសាអង់គ្លេសតាមសំណេរដែលគាត់បានសរសេរជាច្រើន។ ខ្ញុំបកប្រែខ្លះៗប៉ុណ្ណោះ ។ គូសបញ្ជាក់ថា Red Book “ សៀវភៅក្រហម” ជាប្រព័ន្ឋSocial Media ផ្លូវការមួយរបស់ប្រទេសចិន ដែលមានប្រជាជនចិនរាប់សិបលាននាក់ប្រើ ។ ខ្ញុំបានប្រើ Red Book ដោយសារតែអ្នកវិនិយោគជាច្រើនដែលជាដៃគូររបស់ខ្ញុំបានណែនាំ ។ ចង់ផ្សាយពីកម្ពុជាទៅប្រជាជនចិន គួរជ្រើសរើសប្រព័ន្ឋផ្សព្វផ្សាយអោយចំទិសដៅ ។ នេះបើយោងតាម ប្រភព: Keo Sopheaktra, Khek khemrath ៕
ដោយ : សហការី