ភ្នំពេញ : នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៣និង៣៥នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នៅចំណុចផ្សារព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន របស់ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ពីបទរំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលកំឡុងឆ្នាំ២០១៩ ឆ្នាំ២០២០ និងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។
ជនសង្ស័យឈ្មោះ សន សាក់ ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ ម៉ៅការរថយន្តដឹកដី ទីលំនៅបច្ចុប្បន្នភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
ដោយ : សហការី