ដើម្បីធានាដល់កិច្ចស៊ើបសួរឲ្យបានល្អលោក ចៅក្រម សម្រេចឃុំខ្លួនបុរសម្នាក់ជាបណ្តោះអាសន្ន​

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យោងដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន លេខ១០០៨ ឃ.ខ/២៣ ចុះថ្ងៃទីសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បព្ចាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ចេញដោយលោក ឡុញ ច័ន្ទចេតនា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ សម្រេចឃុំខ្លួនបុរសម្នាក់ជាបណ្ដោះអាសន្ន ។

ក្នុងដីកាដដែលជនត្រូវចោទឈ្មោះ វណ្ណ ទេសាក់ ហៅ ពៅ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ(នៅលីវ) ទីកន្លែងកំណើត ភូមិបាក់មែក ឃុំខ្នាទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ បទៈ អំពើលួចមានស្ថានទម្ងន់ទោស(ផ្លោះរបង)និងប្រើប្រាសដោយខុសច្បាប់នូវសាធាតុញៀន ប្រព្រិត្តនៅ ភូមិព្រៃផ្ដៅ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ បទល្មើស ដែលមានចែង និងឲ្យផ្ដន្ទាទោសតាមមាត្រា៣៥៣.៣៥៧ នៃក្រមព្រហ្មទណ្ឌ ដូច្នេះ សម្រេច បញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកំលាំងសាធារណៈនាំជនត្រូវចោទដែលមានឈ្មោះខាងលើ ទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួន ខេត្តពោធិ៍សាត់ ។

ដោយឡែក ជនត្រូវចោទបានលោកចៅក្រម ចេញដីកាបង្គាប់ឲ្យខ្លួនបណ្ដោះអាសន្ននេះ លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទ័ណ្ឌនៃស្នងការដ្ឋាននរគបាលខេត្តពោធិ៍សាត់ បានឲ្យដឹងដែរថា បានចូលលួចទ្រព្យសម្បត្តិរបស់ឈ្មោះ ប៉េង ឈាង ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រៃផ្ដៅ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ៕ ដោយៈ ប៉ឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print