ជំនន់ទឹកភ្លៀងប៉ះពាល់បង្កលិចផ្ទះប្រជាពលរដ្ឋប្រមាណជាង៤០គ្រួសារ ស្រូវមិនទាន់ប្រមូលផលជាង៧០ហិចតា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ជំនន់ទឹកភ្លៀងរងផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋប្រមាណជាង៤០គ្រួសារនិងរងផលប៉ះពាល់ស្រូវមិនទាន់ប្រមូលផលជាង៧០ហិតារហូតដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣នេះនៅឃុំសឿ ស្រុកមង្គលបូរី ។
លោកមេឃុំសឿជា ទី បានប្រាប់ថា ក្រោយមានភ្លៀងធា្លក់ជាប់ៗគ្នានិងទឹកស្រុងពីផ្នែកខាងលើបណ្តាលប៉ះពាល់ផ្ទះបង្កលិចលង់ផ្ទះសំបែងប្រជាពលរដ្ឋជាង៤០គ្រួសារស្របមាត់ស្ទឹងត្រើយខាងលិចដងស្ទឹងស្ថិតភូមិត្នោត ឃុំសឿ ហើយប៉ះពាល់លិចស្រូវប្រជាកសិករដែលមិនទាន់ប្រមូលផលប្រមាណជាង៧០ហិកតា។
លោកបានបញ្ជាក់ថា ជំនន់ទឹកភ្លៀងដែលរងផល់ប៉ៈពាល់ផ្ទះសំបែងប្រជាពលរដ្ឋនិងស្រូវមិនទាន់ប្រមូល បានលិចលង់រយៈពេល២ថ្ងៃហើយតែលិចផ្ទះសំបែងប្រជាពលរដ្ឋមិនទាន់ធ្ងន់ធ្ងរនៅឡើយទេលិចតែបាតផ្ទះនិងលិចផ្លូវមួយចំនួនតែមិនទាន់ដល់កម្រិតទឹកស្ទឹងដែលត្រូវប្រកាសអាសន្ននៅឡើយទេ។
លោកអនុប្រធានមន្ទីធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យឡាយ សុធី ប្រាប់ថា នៅខេត្តបន្ទាយមានជ័យឆ្នាំ២០២៣នេះជំនន់ទឹកភ្លៀងនិងទឹកស្រុងមកពីផ្នែកខាងដែលប៉ះពាល់ស្រុកមង្គលបូរី៣ឃុំមានឃុំសឿ ឃុំចំណោម ឃុំរហាត់ទឹក ជាប់ព្រំប្រទល់ស្រុកបវេល ខេត្តបាត់ដំបងនិងស្រុកអូរជ្រៅដែលប៉ះពាល់ផ្ទះសំបែងតែស្ថានភាពទឹកស្ទឹងមង្គលបូរី និងសិរីសោភ័ណ អាងត្រពាំងថ្មស្រុកភ្នំស្រុក និងអូរព្រំដែន កម្រិតទឹកបានហក់ឡើងតែមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយ៕ដោយ៖វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print