រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជួបពិភាក្សាការងារជាមួយ លោក Liu Xiao – ប្រធានការិយាល័យតំណាងពាណិជ្ជកម្មខេត្តយូណាន ប្រចាំនៅភ្នំពេញ និង លោក Huang Jiang – អគ្គនាយកក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូ អិលធីឌី

ចែករំលែក៖

ភ្នំពេញ : រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បញ្ជាក់ពីជំហរក្នុងការបន្តគាំទ្រនូវរាល់គម្រោងកិច្ចការងាររបស់ប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី និងតំណាងទូរទស្សន៍ ខេត្តយូណាន នៃប្រទេសចិន ដើម្បីធ្វើយ៉ាងណាអោយទទួលបានលទ្ធផល ល្អបន្តទៅមុខទៀត

ខណៈជួបពិភាក្សាការងារ នាព្រឹកថ្ងៃទី ៩ខែតុលា ឆ្នាំ២០២៣នេះនៅទីស្រីការក្រសួង។

   ក្នុងកិច្ចពិភាក្សាខាងលើនេះ។ ខាងក្រុមហ៊ុន ឌីជីថល យូណាន ស្នើសុំការជួយគាំទ្រនិងការផ្ដល់យោបល់ពី លោករដ្ឋមន្ត្រី ក្រសួងព័ត៌មាន ដើម្បីបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុន ជាមួយក្រសួងព័ត៌មាន និងទូរទស្សន៍ជាតិកម្ពុជា បានកាន់តែរលូនទៅមុខទៀត ។

   ជាមួយគ្នានេះដែរលោកប្រធានការិយាល័យតំណាងពាណិជ្ជកម្មខេត្តយូណាន លោកប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងព័ត៌មានកម្ពុជា ថ្នាក់ដឹកនាំទូរទស្សន៍ជាតិកម្ពុជា ដែលបានធ្វើកិច្ចសហការយ៉ាងល្អ ដើម្បីធ្វើឱ្យក្រុមហ៊ុន យូណាន បានដំណើរការមកដោយរលូនចាប់តាំងពី ១២ ឆ្នាំមុន ដែលក្រុមហ៊ុន បានមកបំពេញកិច្ចការងារនៅកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ន។

  លោករដ្ឋមន្រ្តី បានបញ្ជាក់ពីជំហរក្នុងការបន្តគាំទ្រនូវរាល់គម្រោងកិច្ចការងាររបស់ប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី និងតំណាងទូរទស្សន៍ ខេត្តយូណាន នៃប្រទេសចិន ដើម្បីធ្វើយ៉ាងណាអោយទទួលបានលទ្ធផល ល្អបន្តទៅមុខទៀត ។

 លោករដ្ឋមន្រ្តី ក៍បានសំដែងនូវការអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន រួមទាំងអាជ្ញាធរខេត្ត យូណាន ដែលបានជួយកម្ពុជារបស់ប្រទេសកម្ពុជា ទៅលើការកសាងជាតិ ហើយរហូតមកដល់នេះ គឺប្រទេសកម្ពុជាមានការអភិវឌ្ឍន៍សេដ្ឋកិច្ចរីកចំរើន ប្រជាជនមានជីវភាពធូរធារមានការងារធ្វើ មានចំណូលតាមរយៈការវិនិយោគ របស់ប្រជាជនចិន ។

    ប្រទេសចិនបាននដើរតួនាទីយ៉ាងសំខាន់ នៅក្នុងកិច្ចការងារជួយកម្ពុជារបស់លើការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសមានផ្លូវថ្នល់ ស្ពាន ព្រលានយន្តហោះ ដែលជាសមិទ្ធផល ដ៏មហាសាលរបស់កម្ពុជា។ ជាងនេះទៀតក៏បានចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើឲ្យកិច្ចការងារ បណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ។ 

   លោកជឿជាក់ថាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិន និងជាមិត្តដាច់ថែប និងជួយឲ្យប្រទេសយើងទាំងពីរ កាន់តែមានភាពស្អិតរមួតថែមទៀតក្នុងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ក្នុងនាមជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើឲ្យប្រទេសយើងទាំងពីរបានរីកចម្រើនទៅមុខទៀត ហើយប្រជាជនយើងទាំងពីរសហការគ្នាយ៉ាងស្អិតរមួត ដើម្បីភាពរីកចម្រើនទាំងនៅក្នុងកម្ពុជា និងចិន និងក្នុងតំបន់ ។ 

   ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហើយមកដឹកនាំរបស់សម្ដេច អធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត គឺបានផ្ដល់សំខាន់ទៅលើយុទ្ធសាស្ត្របច្ចុកោណ របស់ កំណើន ការងារ សមធ៌ម ប្រសិទ្ធភាព សម្រាប់កសាងមូលដ្ឋានគ្រឹះទៅសម្រេចចក្ខុវិស័យកម្ពុជា ។

   មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា ឌីជីថល ជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ៕ដោយ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print