ភ្នំពេញ៖ ជនសង្ស័យចំនួន ៤១ នាក់(ស្រី ០១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេសនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ។ ដូច្នេះសូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !
ជាក់ស្ដែងក្នុងចំណោមជនសង្ស័យចំនួន ៤១នាក់ រួមមាន៖ ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ១៧នាក់(ស្រី ១នាក់) ;ប្រើប្រាស់ ៦ករណី ឃាត់ ២៤នាក់(ស្រី ០នាក់)។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៩ ខែតុលា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ៣០,៦៦ក្រាម និង២៧កញ្ចប់តូច។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ០៨អង្គភាព បានចូលរួមបង្ក្រាប មានដូចខាងក្រោម៖
កម្លាំងនគរបាលជាតិទាំង ០៨អង្គភាព
*១ / មន្ទីរ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់ ចាប់យកIce ១,៥៧ក្រាម។
*២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។
*៣ / កំពង់ចាម៖ អនុវត្តន៍ដីកា ៣ករណី ចាប់ ៣នាក់។
*៤ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យកIce ១៣កញ្ចប់តូច។
*៥ / រាជធានីភ្នំពេញ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៥នាក់ ចាប់យកIce ៩កញ្ចប់តូច។
*៦ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ២៨,៨៨ក្រាម។
*៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់។
*៨ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៥កញ្ចប់តូច៕ដោយ៖សហការី