សហភាពអឺរ៉ុប (EU) បានថ្កោលទោសការបិទផ្លូវរបស់អុីស្រាអែលលើតំបន់កាហ្សាទាំងមូល នៅពេលដែលការផ្គត់ផ្គង់អគ្គិសនី អាហារ និងប្រេងឥន្ធនៈទៅកាន់តំបន់នោះត្រូវបានកាត់ផ្តាច់ ដែលបណ្តាលឱ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ។ ប្រធានគោលនយោបាយការបរទេសរបស់អឺរ៉ុប លោក Josep Borrel បានបញ្ជាក់ថា ការបញ្ជូនទាហានរបស់អុីស្រាអែលចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប នឹងបំពានច្បាប់អន្តរជាតិ។
រដ្ឋមន្ត្រីក្រសួងការពារជាតិអុីស្រាអែលលោក Yoav Gallant បាននិយាយថា ប្រទេសនេះនឹងធ្វើយុទ្ធនាការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងតំបន់ហ្គាហ្សាស្ទ្រីប ហើយបានព្រមានថា សកម្មភាពនេះនឹងធ្វើឱ្យតំបន់ហ្គាហ្សាមិនអាចវិលទៅរកភាពដូចពីមុនបានទេ។
ជាការឆ្លើយតបទៅនឹងទង្វើនេះ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Joseph Borrell បានព្រមានថាអុីស្រាអែលមានសិទ្ធិការពារខ្លួន ប៉ុន្តែសកម្មភាពមួយចំនួនអាចបំពានច្បាប់អន្តរជាតិ។ លោកក៏បានបញ្ជាក់ផងដែរថា ប្លុកនេះនឹងបន្តផ្តល់ជំនួយដល់ប៉ាឡេស្ទីន បន្ទាប់ពីមានការខ្វែងគំនិតគ្នាក្នុងចំណោមប្រទេសជាសមាជិកលើបញ្ហានេះ។
លោក Borrell ក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិរួមដៃគ្នារកដំណោះស្រាយជួយដោះស្រាយជម្លោះម្តងហើយម្តងទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ប្លុកនេះក៏កំពុងប្រឈមមុខនឹងបញ្ហាប្រឈមថ្មីពីខាងក្នុងផងដែរ នៅពេលដែលប្រទេសសមាជិកសហភាពអឺរ៉ុបមួយ គឺប្រទេសអូទ្រីស បានប្រកាសជាឯកតោភាគីក្នុងការបញ្ចប់ជំនួយដល់ប៉ាឡេស្ទីន ដោយសារតែមានការព្រួយបារម្ភអំពីចំនួនប្រាក់នេះអាចប្រើប្រាស់ខុស។ នាយករដ្ឋមន្ត្រីអូទ្រីស លោក Karl Nehammer បានបញ្ជាក់ថា ប្រទេសនេះនឹងនៅតែគាំទ្រដោយផ្ទាល់ដល់អង្គការផ្តល់ជំនួយ ដើម្បីកែលម្អជីវភាពរស់នៅរបស់ពលរដ្ឋប៉ាឡេស្ទីន៕
រូបថត: CNN