លោក ឃួង ស្រេង នាំយកបច្ច័យ ២៤.៨ លានរៀលនិង៧៤០ដុល្លារ ប្រគេនព្រះសង្ឃ វត្ដប្រសិទ្ធីរីម្មារាម កាន់បិណ្ឌវេនទី១២សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីរាជការ រួមជាមួយពុទ្ធបរិសទ័ បានចូលរួម កាន់បិណ្ឌវេនទី១២ នៅវត្ដប្រសិទ្ធីរីម្មារាម ស្ថិតនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដោយបាន នាំយកបច្ច័យ២៤.៨លានរៀលនិង៧៤០ ដុល្លារ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា ។
ពិធីបុណ្យភ្ជុំបិណ្ឌ ជាប្រពៃណីរបស់ ពុទ្ធសាសនិកជនកម្ពុជា មានអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលធ្វើឡើង ដើម្បីគោរព នឹករលឹក និងដឹងគុណ ចំពោះមាតាបិតា ញាតិកាទាំង ៧សន្ដាន ឥស្សរជន វីរៈជន និងអ្នកស្នេហាជាតិ ដែលបានចែកឋានទៅលោកខាងមុខ ក្នុងបំណងឧទ្ទិសកុសល ផលបុណ្យ ជូនដល់អ្នកទាំងនោះ ដែលភ្លាំងភ្លាត់ ទៅកាន់អបាយភូមិ សូមឱ្យបាន រួចរំដោះ ទៅកាន់សុគតិភព ។
លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង ព្រមទាំងមន្រ្តីរាជការ ចំណុះឱ្យរដ្ឋបាល រាជធានីភ្នំពេញ នៅថ្ងៃពុធ១២រោច ខែភទ្របទ ឆ្នាំថោះ ព.ស២៥៦៧ ត្រូវនិងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣
នេះ បាននាំយកបច្ច័យ ចំនួន២៤លាន ៨សែនរៀល និង ៧៤០ ដុល្លារ ដែលបានពីសទ្ធា ជ្រះថ្លារបស់មន្ត្រី ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ វេរប្រគេនព្រះសង្ឃ វត្តប្រសិទ្ធីរីម្មារាម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ក្នុងគោលបំណង ទុក សម្រាប់ផ្គត់ផ្គង់ ធ្វើចង្ហាន់ ប្រគេនព្រះសង្ឃ ដែលមិនអាចនិមន្ដបិណ្ឌបាត្រ បានរយៈពេល ១៥ថ្ងៃ ។
លោក ឃួង ស្រេង និងលោកស្រី ជា ស៊ីណា ឃួង ស្រេង ព្រមទាំង មន្រ្តីរាជការ ចំណុះរដ្ឋបាលរាជធានីភ្នំពេញ ក៏បាននាំយក នូវបង្អែម នំនែក ចង្ហាន់បិណ្ឌបាត្រ រួមនឹងគ្រឿងឧបភោគ ទៅវេរប្រគេនដល់ព្រះសង្ឃ ព្រមទាំងរាប់បាត្រ បង្សុកូលឧទ្ទិសកុសល ជូនដល់បុព្វការីជន ដែលបានចែកដ្ឋានទៅកាន់លោកខាងមុខ ។
ពិធីកាន់បិណ្ឌនេះ មិនត្រឹមតែបង្ហាញ ពីភាពកត្តញ្ញូរបស់កូនចៅ ចំពោះអ្នកមានគុណ ប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញពីការរួបរួមសាមគ្គីគ្នា រវាងព្រះសង្ឃ និងគ្រហស្ថ មន្ត្រីរាជការ អាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដែលជាការរួមចំណែក ក្នុងការជួយទ្រទ្រង់ ដល់វិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងជួយថែរក្សា ប្រពៃណី ទំនៀមទំលាប់ កេរដំណែលដ៏ល្អប្រពៃ របស់ដូនតាយើង ថែមទៀតផង។
សូមបញ្ជាក់ថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីជាតិ ដែលប្រព្រឹត្តទៅពី ថ្ងៃ១រោច ដល់ថ្ងៃ ១៥ រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៣ ដែលជាថ្ងៃភ្ជុំបិណ្ឌ។ ក្នុងរដូវកាលនេះ ប្រជាពលរដ្ឋ អ្នកកាន់ព្រះ ពុទ្ធសាសនា ទីជិតទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្តាយ នៅឯស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្លរ ចង្ហាន់ យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅតាមទីអារាមនានា និងបានឧទ្ទិសកុសលផលបុណ្យ ដែលបានកើតឡើង ពីកម្លាំងសទ្ធាជ្រះថ្លា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជូនដល់បុព្វការីជន មានមាតា បិតា ជីដូនជីតា ញាតិការទាំង ៧ សន្ដានដែលបានបាក់បែក ចែកឋានទៅ កាន់លោកខាងមុខ ហើយនោះ សូមបានទៅកាន់ឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។ ក្នុងឱកាសនោះដែរ
ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានអញ្ជើញទស្សនា ការប្រណាំងទូក នៅបរិវេណវត្តផងដែរ ៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print