អាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនរុស្ស៊ីចំនួន​៥ ដែលបានផ្តល់ជំនួយផ្នែកអាវុធដល់កូរ៉េខាងជើង

ចែករំលែក៖

អាមេរិកបានដាក់ក្រុមហ៊ុនចំនួន៥ របស់រុស្ស៊ីចូលក្នុងបញ្ចីត្រូវដាក់ទណ្ឌកម្ម ដោយអាមេរិកចោទ​ប្រកាន់ក្រុមហ៊ុនទាំងនោះថា បានផ្តល់បញ្ចេកវិទ្យាសម្រាប់ផលិតអាវុធសម្លាប់រង្គាលជាច្រើន។

...

ការដាក់ទណ្ឌកម្មនោះអនុវត្តទៅតាមច្បាប់ស្តីពីការមិនរីកសាយភាយអាវុធបរមាណូជាមួយប្រទេសអ៊ីរ៉ង់ កូរ៉េខាងជើងនិងស៊ីរី ដោយក្នុងនោះអាមេរិកបានអនុម័តដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនឯកជនដែលជាប់ពាក់ព័ន្ធនិងសកម្មភាពអាវុធបរមាណូ។ តាមគម្រោងការដាក់ទណ្ឌកម្មនោះមានរយៈពេលដល់ទៅ​២ឆ្នាំ។

មន្ត្រីអាមេរិកបានចោទប្រកាន់បណ្តាក្រុមហ៊ុនរុស្ស៊ីជាប់ពាក់ព័ន្ធនិងការផ្តល់អាវុធទៅឲ្យកូរ៉េខាងជើង  អ៊ីរ៉ង់ និងស៊ីរី ព្រមទំាងបច្ចេកវិទ្យាសម្រាប់ផលិតកាំជ្រួចមីស៊ីល និងអាវុធជាច្រើន​ប្រ​ភេទទៀត។

តាមមន្ត្រីអាមេរិកបានបញ្ចាក់ថា ក្រៅពីក្រុមហ៊ុនរបស់រុស្ស៊ីនៅមានក្រុមហ៊ុនចំនួន​៣៨ផ្សេងទៀតមកពី​១០ប្រទេសក៏ទទួលរងការដាក់ទណ្ឌកម្មផងដែរដូចជាក្រុមហ៊ុននៅក្នុងប្រទេស ប៊ែលឡារ៉ូស ចិន ម៉ាឡេស៊ី អ៊ីរ៉ង់ ស៊ីរី​ និងកូរ៉េខាងជើងជាដើម។

អាមេរិកបានអនុម័តច្បាប់មិនរីកសាយភាយអាវុធបរមាណូជាមួយអីរ៉ង់ កូរ៉េខាងជើង និងស៊ីរី កាលពីឆ្នាំ​២០០០, ២០០៥ និង ២០០៦។ ក្នុងនោះក្រុមហ៊ុនអាមេរិកមិនត្រូវមានទំនាក់ទំនងជាមួយក្រុមហ៊ុនដែលមានឈ្មោះនៅក្នុងបញ្ចីដាក់ទណ្ឌកម្មនោះឡើយ បើមានក្រុមហ៊ុនណាពាក់ព័ន្ធនិងត្រូវទទួលការផាកពិន័យ។ មិនត្រឹមតែក្រុមហ៊ុនរបស់អាមេរិកនោះឡើយគឺក្រុមហ៊ុនក្នុងប្រទេសដែលជាសម្ព័ន្ធមិត្តអាមេរិកក៏ត្រូវផ្តាច់ទំនាក់ទំនងផងដែរ៕

1

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print