ភ្នំពេញ : វិធីសាស្រ្តបឋមដើម្បីបង្ការ និងព្យាបាល ជំងឺគ្រុនផ្តាសាយ!
១) អ្វីទៅជាជំងឺគ្រុនផ្តាសាយ ?
ជាជំងឺដែលបង្កឡើងដោយ វីរុស(Virus) ឬAllegie។ ភាគច្រើនជំងឺនេះច្រើនកើតឡើងនៅរដូវវស្សា និងរដូវលំហើយ។
២) ការចម្លងមេរោគ÷
ជំងឺផ្តាសាយឆ្លងតាមរយៈ
– ការក្អក
– កណ្តាស់
– សំបោរ ស្លេស
– នៅក្បែរអ្នកជំងឺផ្តាសាយ ឬប៉ះវត្ថុដែលមានមេរោគ
៣) រោគសញ្ញា÷
អាការៈទូទៅនៃជំងឺគ្រុនផ្តាសាយមាន:
– ចាប់ផ្តើមឈឺគ្រុនក្តៅភ្លាមៗ
– អស់កម្លាំង ខ្សោយ ល្ហិតល្ហៃ
– ឈឺខ្លួន ឈឺក ឈឺក្បាល រងា ញាក់
– ក្អកហៀសំបោរ ។ល។
៤) វិធីបង្ការ÷
ដើម្បីបង្ការកុំអោយឆ្លងជំងឺគ្រុនផ្តាសាយយើងត្រូវអនុវត្តៈ
– ចាក់ថ្នាំបង្ការជំងឺគ្រុនផ្តាសាយរៀងរាល់១ឆ្នាំម្តង។
– ខ្ទប់មាត់របស់អ្នកដោយប្រើក្រដាស ឬកន្សែងនៅពេលក្អក ឬកណ្តាស់ ឬខ្ទប់មាត់ដោយដៃរបស់អ្នក
– លាងដៃអោយបានស្អាត
– សម្អាតសម្ភារៈប្រើប្រាស់អោយបានស្អាត
– ពាក់ម៉ាស់អោយបានត្រឹមត្រូវ ។
៥) វិធីសាស្រ្តបឋមដើម្បីព្យាបាលជំងឺគ្រុនផ្តាសាយមាន៖
ក. វិធីព្យាបាលតាមបែបធម្មជាតិ:
– សម្រាកអោយបានគ្រប់គ្រាន់ និងមានខ្យល់អាកាសបរិសុទ្ធ
– ផឹកទឹកអោយបានច្រើន
– វិធីទី ១ ហាន់ខ្ញីជាចំណិតៗតូចៗហើយលាយជាមួយទឹកក្តៅផឹករាល់ថ្ងៃ។
– វិធីទី ២ លាយទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មា១ស្លាបព្រាកាហ្វេ រួចយកទៅលាយជាមួយទឹកក្តៅមួយកែវតូចល្មមដើម្បីផឹករាល់ថ្ងៃ។
ខ. វិធីព្យាបាលដោយប្រើប្រាស់ឱសថដែលអាចប្រើប្រាស់បាននៅក្នុងគេហដ្ឋាន:
– បើមានអាការៈឈឺក្បាល ឬគ្រុនក្តៅ៖ ប្រើឱសថប៉ារ៉ាសេតាម៉ុល មិនអោយលើសពី ៣ក្រាមក្នុងមួយថ្ងៃ (ចំពោះមនុស្សធំ) ឬមិនអោយលើសពី ៦០មីលីក្រាមក្នុង ១គីឡូ (ចំពោះក្មេង)។
– ករណីមានអាការៈ ផ្តាសាយហៀសំបោរបន្ថែម៖ គួរប្រើឱសថ ប្រូមេតាស៊ីនបន្ថែម ២ ទៅ ៤ដងក្នុង១ថ្ងៃ មិនអោយលើសពី ១៥០មីលីក្រាមក្នុង១ថ្ងៃ (ចំពោះមនុស្សធំ) ឬTamiflu ចំនួន៧៥មីលីក្រាម ២ដងក្នុងមួយថ្ងៃ (រយៈពេល៥ថ្ងៃ)។
បើមានរោគសញ្ញាណាមួយកើតឡើងដូចជា ឈឺបំពង់ក ឈឺច្រមុះ និងក្តៅខ្លួនខ្លាំងលើសពី៣៨អង្សាសេ អ្នកជំងឺគួរស្វែងរកសេវាពិនិត្យពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែតដើម្បីទទួលបានការពិនិត្យ និងព្យាបាលត្រឹមត្រូវ និងជៀសវាងការផ្សំថ្នាំលេបដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវដែលអាចនាំអោយប៉ះពាល់ដល់សុខភាពលោកអ្នក។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕
ដោយ : សហការី