ក្រសួងសុខាភិបាលចេញ “សេចក្តីប្រកាសព័ត៌មាន​ ស្តីពីការផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាល ដែលគ្មានមូលដ្ឋានវិទ្យាសាស្រ្ត វេជ្ជសាស្រ្តត្រឹមត្រូវ”ប៉ះពាល់ដល់ក្រុមសីលធម៌វិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរបស់អ្នកប្រកបវិជ្ជាជីវៈ សុខាភិបាល និងប៉ះពាល់ដល់សុខភាពសាធារណៈ

ចែករំលែក៖

ភ្នំពេញ : ក្រសួងសុខាភិបាលមានកិត្តិយស សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ក្រសួង សុខាភិបាលបានកត់សម្គាល់ឃើញមានការផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាលរបស់បុគ្គលមួយចំនួន ដែលពុំមានមូលដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងការទទួលស្គាល់ពីក្រសួងសុខាភិបាល ឬគណៈវិជ្ជាជីវៈ សុខាភិបាល បាននិងកំពុងធ្វើឪ្យមានការប៉ះពាល់ដល់ក្រុមសីលធម៌វិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរបស់អ្នកប្រកបវិជ្ជាជីវៈ សុខាភិបាល និងប៉ះពាល់ដល់សុខភាពសាធារណៈ។ ដើម្បីឈានទៅលុបបំបាត់នូវសេវាសុខាភិបាលខុសច្បាប់ ក្រសួងសុខាភិបាលសូមអំពាវនាវដូចខាងក្រោម៖

អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឯកជនទាំងឡាយ ដែលបើកបន្ទប់ពិគ្រោះព្យាបាល គ្លីនិក មន្ទីរ ពហុព្យាបាល ត្រូវគោរពឱ្យបានហ្មត់ចត់នូវក្រមសីលធម៌វិជ្ជាជីវៈនិងច្បាប់ស្តីពី ការគ្រប់គ្រងអ្នក ប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលឲ្យបានត្រឹមត្រូវ ព្រមទាំងជៀសវាងការផ្សព្វផ្សាយហួសពីការពិតឬ បំភ្លៃការពិត។

គណៈវិជ្ជាជីវៈសុខាភិបាលនីមួយៗ ត្រូវពង្រឹងការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលពាក់ព័ន្ធ ស្របតាមសមត្ថកិច្ចរបស់ខ្លួន ដែលមានចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យ សុខាភិបាល និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាលឱ្យបានច្បាស់លាស់ ដើម្បីកិត្តិយស និង សេចក្ដីថ្លៃថ្នូរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល។

អាជ្ញាធរមូលដ្ឋានគ្រប់រាជធានី-ខេត្ត ចូលរួមណែនាំទប់ស្កាត់រាល់ការផ្តល់សេវាសុខាភិបាលដែលគ្មាន ការអនុញ្ញាតពីក្រសួងសុខាភិបាល និងការផ្សព្វផ្សាយជាលក្ខណៈពាណិជ្ជកម្មក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាលដែលពុំមានមូលដ្ឋានវិទ្យាសាស្ត្រច្បាស់លាស់ បំផ្លើសខុសពីការពិតធ្វើឱ្យមានការយល់ ច្រឡំដល់បងប្អូនប្រជាពលរដ្ឋ។

ក្រសួងសុខាភិបាលសង្ឃឹម និងជឿជាក់យ៉ាងមុតមាំចំពោះការចូលរួមយ៉ាងយកចិត្តទុកដាក់របស់បង ប្អូនអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឯកជន និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការទប់ស្កាត់នូវរាល់ភាពអសកម្មទាំងនេះ ដើម្បីចៀសវាងឱ្យបាននូវការប៉ះពាល់ដល់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាប្រកបដោយការ ទទួលខុសត្រូវខ្ពស់៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print