ភ្នំពេញ : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ បានបង្ហោះលើផេកផ្លូវការ សូមជូនពរដល់ជនរួមជាតិក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា : ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូន កូនក្មួយ ទាំងអស់ សូមប្រកបដោយសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើត និងទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច។
សូមបញ្ជាក់ថា,ថ្ងៃនេះជាថ្ងៃកាន់បិណ្ឌ១៣ សូមអនុមោទនា ពិធីកាន់បិណ្ឌ (បិណ្ឌ ១៣) ថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១២ តុលា ២០២៣ ។ ដោយឡែក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ សួរសុខទុក្ខ ជូនដំណើរបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការនី ជិះឡានក្រុងទៅកាន់ស្រុកកំណើត និងសូមប្រកបដោយសុវត្ថិភាព ក្តីសប្បាយរីករាយ ៕
ដោយ : សិលា